ព្រះត្រៃបិដក ភាគ ៤១

​រក្សា​សង្ឃុ​បោស​ថៈ​ ​នៅ​រួម​ជាមួយនឹង​ព្រះសង្ឃ​ ​ចិត្ត​របស់​អរិយ​សាវក​នោះ​ ​ប្រារព្ធ​ចំពោះ​ព្រះសង្ឃ​ ​រមែង​ជ្រះថ្លា​ ​សេចក្ដីរីករាយ​ ​រមែង​កើតឡើង​ ​ឧបក្កិលេស​ទាំងឡាយ​ណា​ ​របស់​ចិត្ត​ ​ឧបក្កិលេស​ទាំងឡាយ​នោះ​ ​អរិយ​សាវក​នោះ​ ​ក៏​លះបង់​ចេញ​បាន​។​ ​ម្នាលនាង​វិសាខា​ ​ការ​ធ្វើ​ចិត្ត​ ​ដែល​សៅហ្មង​ ​រមែង​ឲ្យ​ផូរផង់​បាន​ ​ដោយ​សេចក្ដីព្យាយាម​យ៉ាងនេះ​ឯង​។​ ​ម្នាលនាង​វិសាខា​ ​ការ​ធ្វើ​ចិត្ត​ ​ដែល​សៅហ្មង​ ​ឲ្យ​ផូរផង់​បាន​ ​ដោយ​សេចក្ដីព្យាយាម​។​ ​ម្នាលនាង​វិសាខា​ ​ចុះ​ការ​ធ្វើ​ចិត្ត​ ​ដែល​សៅហ្មង​ ​ឲ្យ​ផូរផង់​បាន​ ​ដោយ​សេចក្ដីព្យាយាម​ ​តើ​ដូចម្ដេច​។​ ​ម្នាលនាង​វិសាខា​ ​អរិយ​សាវក​ ​ក្នុង​ធម្មវិន័យ​នេះ​ ​រឭក​រឿយ​ៗ​ ​នូវ​សីល​របស់​ខ្លួន​ ​ជា​សីល​មិន​ដាច់​ ​មិន​ធ្លុះធ្លាយ​ ​មិន​ពព្រុស​ ​មិន​ពពាល​ ​ជា​សីល​អ្នកជា​ ​ជា​សីល​ ​ដែល​វិញ្ញូ​ជន​សរសើរ​ហើយ​ ​ជា​សីល​មិន​ប៉ះពាល់​ដោយ​តណ្ហា​ ​និង​ទិដ្ឋិ​ ​ជា​សីល​ប្រព្រឹត្តទៅ​ ​ដើម្បី​សមាធិ​។​ ​កាល​អរិយ​សាវក​នោះ​ ​កំពុង​រឭក​រឿយ​ៗ​ ​នូវ​សីល​ ​ចិត្ត​ក៏​ជ្រះថ្លា​ ​សេចក្ដីរីករាយ​ ​រមែង​កើតឡើង​ ​ឧបក្កិលេស​ទាំងឡាយ​ណា​ ​របស់​ចិត្ត​ ​ឧបក្កិលេស​ទាំងឡាយ​នោះ​ ​អរិយ​សាវក​នោះ​ ​ក៏​លះបង់​ចេញ​បាន​។​ ​ម្នាលនាង​វិសាខា​ ​ដូច​ការ​ដុសខាត់​កញ្ចក់​ ​ដែល​មិន​ស្អាត​ ​ឲ្យ​ស្អាត​បាន​ ​ដោយ​សេចក្ដីព្យាយាម​។​ ​ម្នាលនាង​វិសាខា​ ​ចុះ​ការ​ដុសខាត់​កញ្ចក់​ ​ដែល​មិន​ស្អាត​ ​ឲ្យ​ស្អាត​បាន​ ​ដោយ​សេចក្ដីព្យាយាម​ ​តើ​ដូចម្ដេច​។​
ថយ | ទំព័រទី ២៦៩ | បន្ទាប់
ID: 636853185715078494
ទៅកាន់ទំព័រ៖