ព្រះត្រៃបិដក ភាគ ៤១
បានជាចក្រណា ដែលអ្នកធ្វើឲ្យសម្រេច ត្រឹមតែ៦ថ្ងៃ ចក្រនោះ ដែលអ្នកបង្វិលទៅ ក៏ទៅកាន់ទីអស់កំណត់ ត្រឹមតែមួយវិលប៉ុណ្ណោះ ហើយត្រឡប់ដួលចុះ លើផែនដី។ ម្នាលជាងរថសម្លាញ់ ហេតុដូចម្ដេច បច្ច័យដូចម្ដេច បានជាចក្រណា ដែលអ្នកធ្វើឲ្យសម្រេច អស់៦ខែ ខ្វះ៦រាត្រី ចក្រនោះ ដែលអ្នកបង្វិលទៅ ក៏ទៅកាន់ទីអស់កំណត់ ត្រឹមតែមួយវិលប៉ុណ្ណោះ ហើយក៏តាំងនៅនឹងថ្កល់ ហាក់ដូចជាខ្ទាស់ត្រង់ភ្លៅ។ ជាងរថក្រាបបង្គំទូលថា សូមទ្រង់ព្រះមេត្តាប្រោស ចក្រណា ដែលធ្វើឲ្យសម្រេចត្រឹម ៦ថ្ងៃ ចក្រនោះឯង មានខ្នងកង់វៀច ពករដិបរដុប មានជាប់ស្រាយផង កាំក៏វៀច ពករដិបរដុប មានជាប់ស្រាយផង ដុំវៀច មានពករដិបដុប មានជាប់ស្រាយផង។ ចក្រនោះ ដែលខ្ញុំព្រះអង្គបង្វិល ក៏វិលទៅកាន់ទីអស់កំណត់ ត្រឹមតែមួយកំឡាំងបង្វិលប៉ុណ្ណោះ ហើយត្រឡប់ដួលលើផែនដី ព្រោះមានខ្នងកង់វៀច ពករដិបរដុប មានជាប់ស្រាយផង ព្រោះកាំវៀច ពករដិបរដុប មានជាប់ស្រាយផង ព្រោះដុំវៀច មានពករដិបរដុប ជាប់ស្រាយផង។
ID: 636853057960881372
ទៅកាន់ទំព័រ៖