ព្រះត្រៃបិដក ភាគ ៤១

​ម្នាលនាង​វិសាខា​ ​អរិយ​សាវក​ ​ក្នុង​ធម្មវិន័យ​នេះ​ ​តែង​រឭក​រឿយ​ៗ​ ​នូវ​ទេវតា​ថា​ ​ពួក​ទេវតា​ជាន់​ចា​តុ​ម្ម​ហា​រាជិ​កៈ​ក៏​មាន​ ​ពួក​ទេវតា​ជាន់​តាវត្តិង្ស​ក៏​មាន​។​បេ​។​ ​ពួក​ទេវតា​ ​ដែល​រាប់បញ្ចូល​ក្នុង​ពួក​ព្រហ្ម​ក៏​មាន​ ​ពួក​ទេវតា​ជាន់ខ្ពស់​ឡើង​ទៅទៀត​ក៏​មាន​ ​ទេវតា​ទាំងអម្បាល​នោះ​ ​ប្រកបដោយ​សទ្ធា​ ​មាន​សភាព​យ៉ាងណា​ ​ច្យុត​ចាក​អត្តភាព​នេះ​ហើយ​ ​ទើបបាន​ទៅ​កើត​ក្នុង​ភព​នោះ​សទ្ធា​មាន​សភាព​ដូច្នោះ​ ​របស់​អាត្មាអញ​ក៏​មាន​ ​ទេវតា​ទាំងអម្បាល​នោះ​ ​ប្រកបដោយ​សុតៈ​.​.​.​ ​ដោយ​ចាគៈ​.​.​.​ ​ដោយ​បញ្ញា​.​.​.​ ​មាន​សភាព​យ៉ាងណា​ ​ច្យុត​ចាក​អត្តភាព​នេះ​ហើយ​ ​ទើបបាន​ទៅ​កើត​ក្នុង​ភព​នោះ​ ​បញ្ញា​មាន​សភាព​ដូច្នោះ​ ​របស់​អាត្មាអញ​ក៏​មាន​។​ ​កាល​អរិយ​សាវក​នោះ​ ​រឭក​រឿយ​ៗ​ ​នូវ​សទ្ធា​ ​សីលៈ​ ​សុតៈ​ ​ចាគៈ​ ​បញ្ញា​ ​របស់​ខ្លួន​ ​និង​របស់​ទេវតា​ទាំងនោះ​ ​ចិត្ត​ក៏​ជ្រះថ្លា​ ​សេចក្ដីរីករាយ​ ​ក៏​កើតឡើង​ ​ឧបក្កិលេស​ទាំងឡាយ​ណា​ ​របស់​ចិត្ត​ ​ឧបក្កិលេស​ទាំងឡាយ​នោះ​ ​អរិយ​សាវក​នោះ​ ​ក៏​លះបង់​ចេញ​បាន​។​ ​ម្នាលនាង​វិសាខា​ ​អរិយ​សាវក​នេះ​ ​ហៅថា​ ​ទេវ​តូ​បោស​ថៈ​ ​នៅ​រួម​ជាមួយនឹង​ពួក​ទេវតា​ ​មួយទៀត​ ​ចិត្ត​របស់​អរិយ​សាវក​នោះ​ ​ប្រារព្ធ​ទេវតា​ ​ក៏​ជ្រះថ្លា​ ​សេចក្ដីរីករាយ​ ​ក៏​កើតឡើង​ ​ឧបក្កិលេស​ទាំងឡាយ​ណា​ ​របស់​ចិត្ត​ ​ឧបក្កិលេស​ទាំងឡាយ​នោះ​ ​អរិយ​សាវក​នោះ​ ​ក៏​លះបង់​ចេញ​បាន​។​ ​
ថយ | ទំព័រទី ២៧៣ | បន្ទាប់
ID: 636853186491182884
ទៅកាន់ទំព័រ៖