ព្រះត្រៃបិដក ភាគ ៤១
ម្នាលនាងវិសាខា ការធ្វើចិត្ត ដែលសៅហ្មង ឲ្យផូរផង់បាន ដោយសេចក្ដីព្យាយាម យ៉ាងនេះឯង។ ម្នាលនាងវិសាខា អរិយសាវកនោះ តែងពិចារណាឃើញ ដូច្នេះថា ព្រះអរហន្ដទាំងឡាយ លះបង់បាណាតិបាត វៀរចាកបាណាតិបាត មានអាជ្ញាដាក់ចុះហើយ មានគ្រឿងសស្រ្តាដាក់ចុះហើយ មានសេចក្ដីខ្មាសបាប ប្រកបដោយសេចក្ដីអាណិត ជាអ្នកអនុគ្រោះដោយប្រយោជន៍ ចំពោះសព្វសត្វ ដែលមានជីវិត ដរាបដល់អស់ជីវិត ឯអាត្មាអញ ក្នុងថ្ងៃនេះ ក៏លះបង់បាណាតិបាត រៀរចាកបាណាតិបាត មានអាជ្ញាដាក់ចុះហើយ មានសស្រ្តាដាក់ចុះហើយ មានសេចក្ដីខ្មាសបាប ប្រកបដោយសេចក្ដីអាណិត ជាអ្នកអនុគ្រោះដោយប្រយោជន៍ ចំពោះសព្វសត្វ ដែលមានជីវិត អស់យប់នេះ និងថ្ងៃនេះដែរ អាត្មាអញ ឈ្មោះថា ធ្វើតាមព្រះអរហន្តទាំងឡាយផង ឧបោសថៈឈ្មោះថាអាត្មាអញ បានរក្សាផង ដោយអង្គនេះឯង។ ព្រះអរហន្តទាំងឡាយ លះបង់អទិន្នាទាន វៀរចាកអទិន្នាទាន កាន់យកតែរបស់ដែលគេឲ្យ ប្រាថ្នាយកតែរបស់ដែលគេឲ្យ មានខ្លួនមិនលួច ស្អាតរហូតអស់១ជីវិត អាត្មាអញ ក្នុងថ្ងៃនេះ ក៏លះបង់អទិន្នាទាន វៀរចាកអទិន្នាទាន កាន់យកតែរបស់ដែលគេឲ្យ ប្រាថ្នាយកតែរបស់ ដែលគេឲ្យ
ID: 636853186681513771
ទៅកាន់ទំព័រ៖