ព្រះត្រៃបិដក ភាគ ៤១
មានខ្លួនមិនលួច ស្អាតនៅអស់យប់នេះ និងថ្ងៃនេះដែរ អាត្មាអញឈ្មោះថា ធ្វើតាមព្រះអរហន្ដទាំងឡាយផង ឧបោសថៈឈ្មោះថា អាត្មាអញបានរក្សាផង ដោយអង្គនេះឯង។ ព្រះអរហន្តទាំងឡាយ លះបង់អព្រហ្មចរិយៈជាព្រហ្មចារីបុគ្គល ជាអ្នកប្រព្រឹត្តឆ្ងាយចាក (អព្រហ្មចរិយៈ) វៀរចាកមេថុន ដែលជាធម៌ របស់អ្នកស្រុក អាត្មាអញក្នុងថ្ងៃនេះ ក៏លះបង់អព្រហ្មចរិយៈ ជាព្រហ្មចារីបុគ្គល ជាអ្នកប្រព្រឹត្តឆ្ងាយចាក (អព្រហ្មចរិយៈ) រៀរចាកមេថុន ដែលជាធម៌ របស់អ្នកស្រុក អស់យប់នេះ និងថ្ងៃនេះដែរ អាត្មាអញឈ្មោះថា ធ្វើតាមព្រះអរហន្តទាំងឡាយផង ឧបោសថៈឈ្មោះថា អាត្មាអញ បានរក្សាផង ដោយអង្គនេះឯង។ ព្រះអរហន្តទាំងឡាយ លះបង់នូវមុសាវាទ រៀរចាកមុសាវាទ និយាយតែពាក្យពិត តភ្ជាប់តែពាក្យពិត មានពាក្យខ្ជាប់ខ្លួន មានពាក្យគួរជឿ មិនពោលបង្កាច់សត្វលោក រហូតអស់មួយជីវិត អាត្មាអញក្នុងថ្ងៃនេះ ក៏លះបង់នូវមុសាវាទ វៀរចាកមុសាវាទ និយាយតែពាក្យពិត តភ្ជាប់តែពាក្យពិត មានពាក្យខ្ជាប់ខ្ជួន មានពាក្យគួរជឿ មិនពោលបង្ដាច់សត្វលោក អស់យប់នេះ និងថ្ងៃនេះដែរ អាត្មាអញឈ្មោះថា ធ្វើតាមព្រះអរហន្តទាំងឡាយផង ឧបោសថៈឈ្មោះថា អាត្មាអញ
ID: 636853186856543782
ទៅកាន់ទំព័រ៖