ព្រះត្រៃបិដក ភាគ ៤១

​រក្សា​ផង​ ​ដោយ​អង្គ​នេះឯង​។​ ​ព្រះអរហន្ត​ទាំងឡាយ​ ​លះបង់​ការ​ក្រេប​ផឹក​ ​នូវ​ទឹកស្រវឹង​ ​គឺ​សុរា​ ​និង​មេរ័យ​ ​ដែល​ជាទី​តាំង​នៃ​សេចក្ដីប្រមាទ​ ​រហូត​អស់មួយជីវិត​ ​ឯ​អាត្មាអញ​ ​ក្នុងថ្ងៃនេះ​ ​ក៏​លះបង់​ការ​ក្រេប​ផឹក​ ​នូវ​ទឹកស្រវឹង​ ​គឺ​សុរា​ ​និង​មេរ័យ​ ​ដែល​ជាទី​តាំង​ ​នៃ​សេចក្ដីប្រមាទ​ ​វៀរចាក​ការ​ក្រេប​ផឹក​ ​នូវ​ទឹកស្រវឹង​ ​គឺ​សុរា​ ​និង​មេរ័យ​ ​ដែល​ជាទី​តាំង​ ​នៃ​សេចក្ដីប្រមាទ​ ​អស់​យប់​នេះ​ ​និង​ថ្ងៃនេះ​ដែរ​ ​អាត្មាអញ​ឈ្មោះថា​ ​ធ្វើតាម​ព្រះអរហន្ត​ទាំងឡាយ​ផង​ ​ឧបោសថៈ​ ​ឈ្មោះថា​អាត្មាអញ​ ​បាន​រក្សា​ផង​ ​ដោយ​អង្គ​នេះឯង​។​ ​ព្រះអរហន្ត​ទាំងឡាយ​ ​បរិភោគ​ភត្ត​តែម្ដង​ ​រៀ​រ​ចាក​ការ​បរិភោគ​ក្នុង​រាត្រី​ ​វៀរចាក​ការ​បរិភោគ​ខុសកាល​ ​រហូត​អស់មួយជីវិត​ ​អាត្មាអញ​ក្នុងថ្ងៃនេះ​ ​ក៏​បរិភោគ​ភត្ត​តែម្ដង​ ​វៀរចាក​ការ​បរិភោគ​ក្នុង​រាត្រី​ ​វៀរចាក​ការ​បរិភោគ​ខុសកាល​ ​អស់​យប់​នេះ​ ​និង​ថ្ងៃនេះ​ដែរ​ ​អាត្មាអញ​ឈ្មោះថា​ ​ធ្វើតាម​ព្រះអរហន្ត​ទាំងឡាយ​ផង​ ​ឧបោសថៈ​ ​ឈ្មោះថា​អាត្មាអញ​ ​បាន​រក្សា​ផង​ ​ដោយ​អង្គ​នេះឯង​។​ ​ព្រះអរហន្ត​ទាំងឡាយ​ ​វៀរចាក​ការ​មើល​នូវ​របាំ​ ​និង​ការ​ស្ដាប់​នូវ​ចម្រៀង​ ​និង​ភ្លេង​ប្រគំ​ ​ដែល​ជាស​ត្រូវ​ ​ដល់​កុសលធម៌​ ​និង​ការ​ទ្រទ្រង់​ប្រដាប់​ ​ស្អិតស្អាង​រាងកាយ​ ​ដោយ​ផ្កាកម្រង​ ​និង​គ្រឿងក្រអូប​ ​គ្រឿង​លាប​ផ្សេង​ៗ​ ​អាត្មាអញ​ក្នុងថ្ងៃនេះ​ ​
ថយ | ទំព័រទី ២៧៦ | បន្ទាប់
ID: 636853187014242802
ទៅកាន់ទំព័រ៖