ព្រះត្រៃបិដក ភាគ ៤១

​ទៅ​កើត​រួម​ជាមួយនឹង​ពួក​ទេវតា​ជាន់​ចា​តុ​ម្ម​ហា​រាជិ​កៈ​។​ ​ម្នាលនាង​វិសាខា​ ​ដែល​ថា​រាជសម្បត្តិ​ជា​របស់​មនុស្ស​ ​ប្រៀបធៀប​នឹង​សេចក្ដីសុខ​ទិព្វ​ ​(​ឃើញ​)​ ​ស្ដើងស្ដួច​នេះ​ ​តថាគត​ពោល​សំដៅយក​ត្រង់​ហេតុ​នុ៎ះឯង​។​ ​ម្នាលនាង​វិសាខា​ ​១០០ឆ្នាំ​ ​របស់​មនុស្ស​ ​ជាមួយ​យប់​មួយថ្ងៃ​ ​របស់​ទេវតា​ជាន់​តាវត្តិង្ស​ ​រាប់​តាម​រាត្រី​នោះ​ ​៣០រាត្រី​ ​ជា១ខែ​ ​រាប់​តាម​ខែ​នោះ​ ​១២ខែ​ជាមួយ​ឆ្នាំ​ ​រាប់​តាម​ឆ្នាំ​នោះ១០០០ឆ្នាំ​ទិព្វ​ ​ជា​ប្រមាណ​នៃ​អាយុ​របស់​ពួក​ទេវតា​ជាន់​តាវត្តិង្ស​។​ ​ម្នាលនាង​វិសាខា​ ​ហេតុ​នុ៎ះ​ ​រមែង​មាន​ប្រាកដ​ ​ត្រង់​ពាក្យ​ថា​ ​ស្រ្តី​ ​ឬ​បុរស​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​រក្សា​ឧបោសថៈ​ ​ប្រកបដោយ​អង្គ​ ​៨ហើយ​ ​លុះដល់​រំលាង​កាយ​ ​ស្លាប់​ទៅ​ ​ទៅ​កើត​រួម​ជាមួយនឹង​ពួក​ទេវតា​ ​ជាន់​តាវត្តិង្ស​។​ ​ម្នាលនាង​វិសាខា​ ​ដែល​ថា​រាជសម្បត្តិ​ ​ជា​របស់​មនុស្ស​ ​ប្រៀបធៀប​នឹង​សេចក្ដីសុខ​ទិព្វ​ ​(​ឃើញ​)​ ​ស្ដើងស្ដួច​នេះ​ ​តថាគត​ពោល​សំដៅយក​ត្រង់​ហេតុ​នុ៎ះឯង​។​ ​ម្នាលនាង​វិសាខា​ ​២០០ឆ្នាំ​របស់​មនុស្ស​ ​ជាមួយ​យប់​មួយថ្ងៃ​ ​របស់​ពួក​ទេវតា​ជាន់​យាមៈ​ ​រាប់​តាម​រាត្រី​នោះ​ ​៣០រាត្រី​ ​ជា១ខែ​ ​រាប់​តាម​ខែ​នោះ​ ​១២ខែ​ជា១ឆ្នាំ​ ​
ថយ | ទំព័រទី ២៧៩ | បន្ទាប់
ID: 636853187615267178
ទៅកាន់ទំព័រ៖