ព្រះត្រៃបិដក ភាគ ៤១

​បពិត្រ​ព្រះ​សម្មតិទេព​ ​ចំណែក​ចក្រ​ណា​ ​ដែល​ធ្វើឲ្យស​ម្រេច​អស់​ ​៦ខែ​ ​ខ្វះ៦រាត្រី​ ​ចក្រ​នោះ​ ​មាន​ខ្នងកង់​មិន​វៀច​ ​មិន​មាន​ពក​រដិបរដុប​ ​មិន​មាន​ស្រាយ​ផង​ ​មាន​កាំ​មិន​វៀច​ ​មិន​មាន​ពក​រដិប​ដុប​ ​មិន​មាន​ស្រាយ​ផង​ ​មាន​ដុំ​មិន​វៀច​ ​មិន​មាន​ពក​រដិបរដុប​ ​មិន​មាន​ស្រាយ​ផង​។​ ​ចក្រ​នោះ​ ​ដែល​ខ្ញុំ​ព្រះអង្គ​បង្វិល​ ​ក៏​វិល​ទៅកាន់​ទី​អស់​កំណត់​ ​ត្រឹមតែ​មួយ​កំឡាំង​បង្វិល​ប៉ុណ្ណោះ​ ​ហើយ​នៅ​គាំង​ ​ហាក់ដូចជា​ខ្ទាស់​ត្រង់​ភ្លៅ​ ​ព្រោះ​មាន​ខ្នងកង់​មិន​វៀច​ ​មិន​មាន​ពក​រដិប​ដុប​ ​មិន​មាន​ស្រាយ​ ​ព្រោះ​មាន​កាំ​មិន​វៀច​ ​មិន​មាន​ពក​រដិបរដុប​ ​មិន​មាន​ស្រាយ​ ​ព្រោះ​មាន​ដុំ​មិន​វៀច​ ​មិន​មាន​ពក​រដិបរដុប​ ​មិន​មាន​ស្រាយ​ផង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​គំនិត​របស់​អ្នក​ទាំងឡាយ​ ​ទំនងជា​យល់​យ៉ាងនេះ​ថា​ ​ជាង​រថ​នោះ​ ​ក្នុង​សម័យ​នោះ​ ​គឺ​អ្នកដទៃ​ផ្សេង​ ​ដោយពិត​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​មិន​ត្រូវ​យល់​ដំណើរ​នោះ​ ​យ៉ាងនោះ​ឡើយ​។​ ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ជាង​រថ​នោះ​ ​ក្នុង​សម័យ​នោះ​ ​គឺ​តថាគត​ហ្នឹងឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​កាលនោះ​ ​តថាគត​ ​ជា​អ្នកចេះ​ស្គាល់​ពួក​ឈើវៀច​ ​ឈើ​មាន​ពក​រដិបរដុប​ ​ឈើ​មាន​ស្រាយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​លុះ​តថាគត​ ​បាន​ជា​អរហន្ដ​ ​សម្មាសម្ពុទ្ធ​ ​ក្នុង​កាល​ឥឡូវនេះ​ ​
ថយ | ទំព័រទី ២៨ | បន្ទាប់
ID: 636853058130081049
ទៅកាន់ទំព័រ៖