ព្រះត្រៃបិដក ភាគ ៤១
ម្នាលនាងវិសាខា ៨០០ឆ្នាំ របស់មនុស្ស ជាមួយយប់មួយថ្ងៃ របស់ពួកទេវតាជាន់និម្មានរតី រាប់តាមរាត្រីនោះ ៣០ រាត្រី ជា១ខែ រាប់តាមខែនោះ ១២ខែ ជា១ឆ្នាំ រាប់តាមឆ្នាំនោះ ៨០០ឆ្នាំទិព្វជាប្រមាណ នៃអាយុរបស់ពួកទេវតាជាន់និម្មានរតី។ ម្នាលនាងវិសាខា ហេតុនុ៎ះ រមែងមានប្រាកដ ត្រង់ពាក្យថា ស្រ្តី ឬបុរសពួកខ្លះ ក្នុងលោកនេះ រក្សានូវឧបោសថៈ ប្រកបដោយអង្គ ៨ហើយ លុះដល់រំលាងកាយ ស្លាប់ទៅ ទៅកើតរួមជាមួយនឹងពួកទេវតាជាន់និម្មានរតី។ ម្នាលនាងវិសាខា ដែលថា រាជសម្បត្តិជារបស់មនុស្ស ប្រៀបធៀបនឹងសេចក្ដីសុខ (ឃើញ) ស្ដើងស្ដួចនេះ តថាគតពោលសំដៅយកត្រង់ហេតុនុ៎ះឯង។ ម្នាលនាងវិសាខា ១.៦០០ ឆ្នាំ របស់មនុស្ស ជាមួយយប់មួយថ្ងៃ របស់ពួកទេវតាជាន់បរនិម្មិតវសវត្តី រាប់តាមរាត្រីនោះ ៣០ រាត្រី ជា១ខែ រាប់តាមខែនោះ ១២ ខែ ជា១ឆ្នាំ រាប់តាមឆ្នាំនោះ ១៦០០ ឆ្នាំទិព្វជាប្រមាណ នៃអាយុរបស់ពួកទេវតាជាន់បរនិម្មិតវសវត្តី។
ID: 636853188128856554
ទៅកាន់ទំព័រ៖