ព្រះត្រៃបិដក ភាគ ៤១
អានន្ទវគ្គ
[៧៣] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ គ្រានោះ ឆន្នបរិព្វាជក ចូលទៅរកព្រះអានន្ទដ៏មានអាយុ លុះចូលទៅដល់ហើយ ក៏ពោលរាក់ទាក់ ជាមួយនឹងព្រះ អានន្ទដ៏មានអាយុ លុះបញ្ចប់ពាក្យ ដែលគួររាក់ទាក់ និងពាក្យគួររលឹកហើយ ក៏អង្គុយក្នុងទីសមគួរ។ លុះឆន្នបរិព្វាជក អង្គុយក្នុងទីសមគួរហើយ ក៏និយាយនឹងព្រះអានន្ទដ៏មានអាយុ ដូច្នេះថា នែអាវុសោអានន្ទ លោកបញ្ញត្តការលះបង់រាគៈ បញ្ញត្តការលះបង់ទោសៈ បញ្ញត្តការលះបង់មោហៈ។ ម្នាលអាវុសោ យើងសោត ក៏បញ្ញត្តការលះបង់រាគៈ បញ្ញត្តការលះបង់ទោសៈ បញ្ញត្តការលះបង់មោហៈដែរ។ ម្នាលអាវុសោ តែថាលោកឃើញទោស ក្នុងរាគៈដូចម្ដេច បានជាបញ្ញត្តការលះបង់រាគៈ ឃើញទោស ក្នុងមោហៈដូចម្ដេច បានជាបញ្ញត្តការលះបង់ទោសៈ ឃើញទោស ក្នុងមោហៈដូចម្ដេច បានជាបញ្ញត្តការលះបង់មោហៈ។ ម្នាលអាវុសោ បុគ្គលអ្នកត្រេកត្រអាល
ID: 636853189130213828
ទៅកាន់ទំព័រ៖