ព្រះត្រៃបិដក ភាគ ៤១

​ត្រូវ​រាគៈ​គ្រប​សង្កត់​ ​មានចិត្ត​ត្រូវ​រាគៈ​រួបរឹត​ ​រមែង​គិត​ ​ដើម្បី​បៀតបៀន​ខ្លួនឯង​ខ្លះ​ ​គិត​ដើម្បី​បៀតបៀន​អ្នកដទៃ​ខ្លះ​ ​គិត​ដើម្បី​បៀតបៀន​ទាំងពីរ​ខាង​ខ្លះ​ ​រមែង​ទទួល​ទុក្ខ​ ​ទោមនស្ស​ ​ប្រព្រឹត្តទៅ​ក្នុងចិត្ត​ខ្លះ​ ​កាល​លះបង់​រាគៈ​បាន​ហើយ​ ​បុគ្គល​រមែង​មិន​គិត​ ​ដើម្បី​បៀតបៀន​ខ្លួនឯង​ ​មិន​គិត​ដើម្បី​បៀតបៀន​អ្នកដទៃ​ ​មិន​គិត​ដើម្បី​បៀតបៀន​ទាំងពីរ​ខាង​ ​មិន​ទទួល​ទុក្ខ​ ​ទោមនស្ស​ ​ប្រព្រឹត្តទៅ​ក្នុងចិត្ត​។​ ​ម្នាល​អាវុសោ​ ​បុគ្គល​អ្នក​ត្រេកត្រអាល​ ​ត្រូវ​រាគៈ​គ្រប​សង្កត់​ ​មានចិត្ត​ត្រូវ​រាគៈ​រួបរឹត​ ​រមែង​ប្រព្រឹត្ត​ទុច្ចរិត​ ​ដោយ​កាយ​ ​ប្រព្រឹត្ត​ទុច្ចរិត​ដោយ​វាចា​ ​ប្រព្រឹត្ត​ទុច្ចរិត​ដោយចិត្ត​ ​កាលបើ​លះ​រាគៈ​បាន​ហើយ​ ​បុគ្គល​រមែង​មិន​ប្រព្រឹត្ត​ទុច្ចរិត​ដោយ​កាយ​ ​មិន​ប្រព្រឹត​ទុច្ចរិត​ដោយ​វាចា​ ​មិន​ប្រព្រឹត្ត​ទុច្ចរិត​ដោយចិត្ត​។​ ​ម្នាល​អាវុសោ​ ​បុគ្គល​អ្នក​ត្រេកត្រអាល​ ​ត្រូវ​រាគៈ​គ្រប​សង្កត់​ ​មានចិត្ត​ត្រូវ​រាគៈ​រួបរឹត​ ​រមែង​មិនដឹង​ច្បាស់​ ​នូវ​ប្រយោជន៍​របស់​ខ្លួន​ ​តាមពិត​ខ្លះ​ ​មិនដឹង​ច្បាស់​នូវ​ប្រយោជន៍​ ​របស់​បុគ្គល​ដទៃ​ ​តាមពិត​ខ្លះ​ ​មិនដឹង​ច្បាស់​ ​នូវ​ប្រយោជន៍​ទាំងពីរ​ខាង​ ​តាមពិត​ខ្លះ​ ​កាលបើ​លះបង់​រាគៈ​បាន​ហើយ​ ​បុគ្គល​រមែង​ដឹង​ច្បាស់​ ​នូវ​ប្រយោជន៍​របស់​ខ្លួន​ ​តាមពិត​ផង​ ​ដឹង​ច្បាស់​នូវ​ប្រយោជន៍​បុគ្គល​ដទៃ​ ​តាមពិត​ផង​ ​ដឹង​ច្បាស់​នូវ​ប្រយោជន៍​ទាំងពីរ​ខាង​ ​តាមពិត​ផង​។​ ​ម្នាល​អាវុសោ​ ​រាគៈ​ជា​គ្រឿង​ធ្វើឲ្យ​ងងឹត​ ​
ថយ | ទំព័រទី ២៨៦ | បន្ទាប់
ID: 636853189306643919
ទៅកាន់ទំព័រ៖