ព្រះត្រៃបិដក ភាគ ៤១

​ធ្វើឲ្យ​ដូចជា​គ្មាន​ចក្ខុ​ ​ធ្វើឲ្យ​គ្មាន​ញាណ​ ​ឲ្យ​រលត់​បញ្ញា​ ​ជា​ប៉ែក​ខាង​សេចក្ដី​ចង្អៀតចង្អល់​ ​មិន​ប្រព្រឹត្តទៅ​ ​ដើម្បី​ព្រះនិព្វាន​ទេ​។​ ​ម្នាល​អាវុសោ​ ​បុគ្គល​អ្នក​ប្រទូស្ត​។​ ​បេ​។​ ​ម្នាល​អាវុសោ​ ​បុគ្គល​អ្នក​វង្វេង​ ​ត្រូវ​សេចក្ដី​វង្វេង​គ្រប​សង្កត់​ ​មានចិត្ត​ត្រូវ​សេចក្ដី​វង្វេង​រួបរឹត​ ​រមែង​គិត​ដើម្បី​បៀតបៀន​ខ្លួន​ខ្លះ​ ​គិត​ដើម្បី​បៀតបៀន​អ្នកដទៃ​ខ្លះ​ ​គិត​ដើម្បី​បៀតបៀន​ទាំងពីរ​ខាង​ខ្លះ​ ​តែង​ទទួល​ទុក្ខទោមនស្ស​ប្រព្រឹត្តទៅ​ក្នុងចិត្ត​ខ្លះ​ ​កាលបើ​លះ​មោហៈ​បាន​ហើយ​ ​បុគ្គល​រមែង​មិន​គិត​ ​ដើម្បី​បៀតបៀន​ខ្លួន​ ​មិន​គិត​ដើម្បី​បៀតបៀន​អ្នកដទៃ​ ​មិន​គិត​ដើម្បី​បៀតបៀន​ទាំងពីរ​ខាង​ ​មិន​ទទួល​ទុក្ខ​ ​ទោមនស្ស​ ​ប្រព្រឹត្តទៅ​ក្នុងចិត្ត​។​ ​ម្នាល​អាវុសោ​ ​បុគ្គល​អ្នក​វង្វេង​ ​ត្រូវ​មោហៈ​គ្រប​សង្កត់​ ​មានចិត្ត​ត្រូវ​មោហៈ​រួបរឹត​ ​រមែង​ប្រព្រឹត្ត​ទុច្ចរិត​ដោយ​កាយ​ ​ប្រព្រឹត្ត​ទុច្ចរិត​ដោយ​វាចា​ ​ប្រព្រឹត្ត​ទុច្ចរិត​ដោយចិត្ត​ ​កាលបើ​លះបង់​មោហៈ​បាន​ហើយ​ ​បុគ្គល​រមែង​មិន​ប្រព្រឹត្ត​ទុច្ចរិត​ដោយ​កាយ​ ​មិន​ប្រព្រឹត្ត​ទុច្ចរិត​ដោយ​វាចា​ ​មិន​ប្រព្រឹត្ត​ទុច្ចរិត​ដោយចិត្ត​។​ ​ម្នាល​អាវុសោ​ ​បុគ្គល​អ្នក​វង្វេង​ ​ត្រូវ​មោហៈ​គ្រប​សង្កត់​ ​មានចិត្ត​ត្រូវ​មោហៈ​រួបរឹត​ ​រមែង​មិនដឹង​ច្បាស់​ ​នូវ​ប្រយោជន៍​ខ្លួន​ ​តាមពិត​ខ្លះ​ ​មិនដឹង​ច្បាស់​ ​នូវ​ប្រយោជន៍​អ្នកដទៃ​ ​តាមពិត​ខ្លះ​ ​មិនដឹង​ច្បាស់​ ​នូវ​ប្រយោជន៍​ទាំងពីរ​ខាង​ ​តាមពិត​ខ្លះ​
ថយ | ទំព័រទី ២៨៧ | បន្ទាប់
ID: 636853189487944289
ទៅកាន់ទំព័រ៖