ព្រះត្រៃបិដក ភាគ ៤១

​កាលបើ​លះ​មោហៈ​បាន​ហើយ​ ​បុគ្គល​រមែង​ដឹង​ច្បាស់​ ​នូវ​ប្រយោជន៍​ខ្លួន​ ​តាមពិត​ផង​ ​ដឹង​ច្បាស់​នូវ​ប្រយោជន៍​អ្នកដទៃ​ ​តាមពិត​ផង​ ​ដឹង​ច្បាស់​នូវ​ប្រយោជន៍​ទាំងពីរ​ខាង​ ​តាមពិត​ផង​។​ ​ម្នាល​អាវុសោ​ ​មោហៈ​ជា​គ្រឿង​ធ្វើឲ្យ​ងងឹត​ ​ធ្វើឲ្យ​ដូចជា​គ្មាន​ចក្ខុ​ ​ធ្វើឲ្យ​គ្មាន​ញាណ​ ​ឲ្យ​រលត់​បញ្ញា​ ​ជា​ប៉ែក​ខាង​សេចក្ដី​ចង្អៀតចង្អល់​ ​មិន​ប្រព្រឹត្តទៅ​ ​ដើម្បី​ព្រះនិព្វាន​ទេ​។​ ​ម្នាល​អាវុសោ​ ​យើង​ឃើញ​ទោស​ ​ក្នុង​រាគៈ​នេះឯង​ហើយ​ ​ទើប​បញ្ញត្ត​ ​នូវ​ការ​លះបង់​រាគៈ​ ​ឃើញ​ទោស​ ​ក្នុង​ទោសៈ​នេះ​ហើយ​ ​ទើប​បញ្ញត្ត​នូវ​ការ​លះ​ទោសៈ​ ​ឃើញ​ទោស​ ​ក្នុង​មោហៈ​នេះ​ហើយ​ ​ទើប​បញ្ញត្ត​ ​នូវ​ការ​លះ​មោហៈ​។​ ​ម្នាល​អាវុសោ​ ​ចុះ​ផ្លូវ​ប្រតិបត្តិ​ ​ដើម្បី​លះ​រាគៈ​ ​ទោសៈ​ ​មោហៈ​ ​នុ៎ះ​ ​មាន​ដែរ​ឬទេ​។​ ​ម្នាល​អាវុសោ​ ​ផ្លូវ​ប្រតិបត្តិ​ ​ដើម្បី​លះ​រាគៈ​ ​ទោសៈ​ ​មោហៈ​ ​នុ៎ះ​មាន​។​ ​ម្នាល​អាវុសោ​ ​ចុះ​ផ្លូវ​ប្រតិបត្តិ​ ​ដើម្បី​លះ​រាគៈ​ ​ទោសៈ​ ​មោហៈ​ ​នុ៎ះ​ ​តើ​ដូចម្ដេច​។​ ​ផ្លូវ​ប្រកបដោយ​អង្គ​ ​៨​ ​ដ៏​ប្រសើរ​នេះឯង​ ​គឺ​ ​សេចក្ដី​ឃើញត្រូវ​ ​១​ ​សេចក្ដី​ត្រិះរិះ​ត្រូវ​ ​១​ ​វាចា​ត្រូវ​ ​១​
ថយ | ទំព័រទី ២៨៨ | បន្ទាប់
ID: 636853189655193855
ទៅកាន់ទំព័រ៖