ព្រះត្រៃបិដក ភាគ ៤១

​ជា​អ្នក​យល់​ស្គាល់​ ​ក្នុង​កាយ​វៀច​ ​កាយ​មាន​ពក​ ​កាយ​មាន​ស្រាយ​ ​ជា​អ្នក​យល់​ស្គាល់​ ​ក្នុង​ពាក្យ​វៀច​ ​ពាក្យ​មាន​ពក​ ​ពាក្យ​មាន​ស្រាយ​ ​ជា​អ្នក​យល់​ស្គាល់​ ​ក្នុង​មនោ​វៀច​ ​មនោ​មាន​ពក​ ​មនោ​មាន​ស្រាយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ ​ឬ​ភិក្ខុនី​ណាមួយ​មិនបាន​លះបង់​កាយ​វៀច​ ​កាយ​មាន​ពក​ ​កាយ​មាន​ស្រាយ​ ​មិនបាន​លះបង់​ពាក្យ​វៀច​ ​ពាក្យ​មាន​ពក​ ​ពាក្យ​មាន​ស្រាយ​ ​មិនបាន​លះបង់​ចិត្តវៀច​ ​ចិត្ត​មាន​ពក​ ​ចិត្ត​មាន​ស្រាយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ ​ឬ​ភិក្ខុនី​ទាំងនោះ​ ​ឈ្មោះថា​ ​រលំ​ចាក​ធម៌​វិន័យ​នេះ​ ​យ៉ាងនេះ​ឯង​ ​ដូចជា​ចក្រ​ ​ដែល​ធ្វើឲ្យស​ម្រេច​ ​ត្រឹម៦ថ្ងៃ​នោះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ ​ឬ​ភិក្ខុនី​ណាមួយ​ ​បាន​លះបង់​កាយ​វៀច​ ​កាយ​មាន​ពក​ ​កាយ​មាន​ស្រាយ​ ​បាន​លះបង់​ពាក្យ​វៀច​ ​ពាក្យ​មាន​ពក​ ​ពាក្យ​មាន​ស្រាយ​ ​បាន​លះបង់​ចិត្តវៀច​ ​ចិត្ត​មាន​ពក​ ​ចិត្ត​មាន​ស្រាយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ ​ឬ​ភិក្ខុនី​ទាំងនោះ​ ​ឈ្មោះថា​ ​តាំងនៅ​ក្នុង​ធម៌​វិន័យ​នេះ​ ​យ៉ាងនេះ​ឯង​ ​ដូច​ចក្រ​ ​ដែល​ធ្វើ​អស់​ ​៦ខែ​ ​ខ្វះ៦រាត្រី​ ​ទើប​ស្រេច​នោះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រោះហេតុនោះ​ ​អ្នក​ទាំងឡាយ​ ​គប្បី​សិក្សា​ ​យ៉ាងនេះ​ថា​ ​យើង​ទាំងឡាយ​ ​នឹង​លះបង់​កាយ​វៀច​ ​
ថយ | ទំព័រទី ២៩ | បន្ទាប់
ID: 636853058301760869
ទៅកាន់ទំព័រ៖