ព្រះត្រៃបិដក ភាគ ៤១

​ត្រូវ​អ្នក​ដោះស្រាយ​ហេតុ​នោះ​ ​យ៉ាងនោះ​ចុះ​។​ ​ម្នាល​គហបតី​ ​អ្នក​សំគាល់ហេតុ​នោះ​ ​ដូចម្ដេច​ ​ពួក​បុគ្គល​ណា​ ​សំដែងធម៌​ ​ដើម្បី​លះ​រាគៈ​ ​សំដែងធម៌​ដើម្បី​លះ​ទោសៈ​ ​សំដែងធម៌​ដើម្បី​លះ​មោហៈ​ ​អ្នក​ទាំងនោះ​ឈ្មោះថា​ ​សំដែងធម៌​ត្រូវ​ឬទេ​ ​ឬថា​អ្នកមាន​សេចក្ដីយល់​ដូចម្ដេច​ ​ក្នុង​ដំណើរ​នុ៎ះ​។​ ​បពិត្រ​អានន្ទ​ដ៏​ចំរើន​ ​ពួក​បុគ្គល​ណា​ ​សំដែងធម៌​ដើម្បី​លះ​រាគៈ​ ​សំដែងធម៌​ដើម្បី​លះ​ទោសៈ​ ​សំដែងធម៌​ដើម្បី​លះ​មោហៈ​ ​បុគ្គល​ទាំងនោះ​ ​ឈ្មោះថា​សំដែងធម៌​ត្រូវហើយ​ ​ខ្ញុំ​មាន​សេចក្ដីយល់​ ​ក្នុង​ដំណើរ​នុ៎ះ​ ​យ៉ាងនេះ​ដែរ​។​ ​ម្នាល​គហបតី​ ​អ្នក​សំគាល់ហេតុ​នោះ​ ​ដូចម្ដេច​ ​ពួក​បុគ្គល​ណា​ ​ប្រតិបត្តិ​ដើម្បី​លះ​រាគៈ​ ​ប្រតិបត្តិ​ដើម្បី​លះ​ទោសៈ​ ​ប្រតិបត្តិ​ដើម្បី​លះ​មោហៈ​ ​ពួក​បុគ្គល​នោះ​ ​ឈ្មោះថា​ ​ប្រតិបត្តិ​ត្រូវ​ក្នុង​លោក​ឬទេ​ ​ឬថា​អ្នកមាន​សេចក្ដីយល់​ ​ក្នុង​ដំណើរ​នុ៎ះ​ ​ដូចម្ដេច​។​ ​បពិត្រ​អានន្ទ​ដ៏​ចំរើន​ ​ពួក​បុគ្គល​ណា​ ​ប្រតិបត្តិ​ដើម្បី​លះ​រាគៈ​ ​ប្រតិបត្តិ​ដើម្បី​លះ​ទោសៈ​ ​ប្រតិបត្តិ​ដើម្បី​លះ​មោហៈ​ ​ពួក​បុគ្គល​នោះ​ ​ឈ្មោះថា​ ​ប្រតិបត្តិ​ត្រូវ​ក្នុង​លោក​ ​ខ្ញុំ​មាន​សេចក្ដីយល់​យ៉ាងនេះ​ ​ក្នុង​ដំណើរ​នុ៎ះ​។​ ​ម្នាល​គហបតី​ ​អ្នក​សំគាល់ហេតុ​នោះ​ ​ដូចម្ដេច​ ​ពួក​បុគ្គល​ណា​ ​បាន​លះ​រាគៈ​ហើយ​ ​បាន​រំលើង​ឫសគល់​ចោល​ហើយ​
ថយ | ទំព័រទី ២៩០ | បន្ទាប់
ID: 636853190135391321
ទៅកាន់ទំព័រ៖