ព្រះត្រៃបិដក ភាគ ៤១
ធ្វើមិនឲ្យដុះទៀតបាន ដូចជាត្នោតកំបុតក ធ្វើឲ្យវិនាស មិនឲ្យកើតឡើងតទៅទៀតជាធម្មតា ពួកបុគ្គលណា លះទោសៈហើយ។ បេ។ ពួកបុគ្គលណា លះមោហៈហើយ បានរំលើងឫសគល់ចោលហើយ ធ្វើមិនឲ្យដុះទៀតបាន ដូចជាត្នោតកំបុតក ធ្វើឲ្យវិនាស មិនឲ្យកើតឡើងតទៅទៀត ជាធម្មតា ពួកបុគ្គលនោះ ឈ្មោះថា ដើរត្រូវហើយ ក្នុងលោកឬទេ ឬក៏អ្នកមានសេចក្ដីយល់ ដូចម្ដេច ក្នុងដំណើរនុ៎ះ។ បពិត្រលោកដ៏ចំរើន ពួកបុគ្គលណា លះរាគៈហើយ បានរំលើងឫសគល់ចោលហើយ ធ្វើមិនឲ្យដុះទៀតបាន ដូចជាត្នោតកំបុតក ធ្វើឲ្យវិនាស មិនឲ្យកើតឡើងតទៅទៀត ជាធម្មតា ពួកបុគ្គលណា លះទោសៈ ហើយ។ បេ។ ពួកបុគ្គលណាលះមោហៈហើយ បានរំលើងឫសគល់ចោលហើយ ធ្វើមិនឲ្យដុះទៀតបាន ដូចជាត្នោតកំបុតក ធ្វើឲ្យវិនាស មិនឲ្យកើតឡើងតទៅទៀត ជាធម្មតា ពួកបុគ្គលនោះឈ្មោះថា ដើរត្រូវ ក្នុងលោកហើយ ខ្ញុំមានសេចក្ដីយល់យ៉ាងនេះ ក្នុងដំណើរនុ៎ះ។ ម្នាលគហបតី អ្នកបានដោះស្រាយហើយ យ៉ាងនេះថា បពិត្រលោកដ៏ចំរើន ពួកបុគ្គលណា សំដែងធម៌ ដើម្បីលះរាគៈ សំដែងធម៌ដើម្បីលះទោសៈ
ID: 636853190346503396
ទៅកាន់ទំព័រ៖