ព្រះត្រៃបិដក ភាគ ៤១
[៧៥] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងនិគ្រោធារាម ជិតក្រុងកបិលព័ស្ដុ ក្នុងដែនសក្កៈ។ សម័យនោះឯង ព្រះដ៏មានព្រះភាគ ទ្រង់ស្បើយអំពីជម្ងឺ ទើបតែនឹងស្បើយអំពីជម្ងឺ មិនទាន់យូរប៉ុន្មាន។ គ្រានោះ មហានាមសក្កៈ ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយគង់ក្នុងទីសមគួរ។ លុះមហានាមសក្កៈ គង់ក្នុងទីសមគួរហើយ ក៏ក្រាបថ្វាយបង្គំ ទូលព្រះដ៏មានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ ដឹងច្បាស់នូវធម៌ ដែលព្រះដ៏មានព្រះភាគ ទ្រង់សំដែងអស់កាលជាយូរហើយ យ៉ាងនេះថា ញាណមានដល់បុគ្គល ដែលមានចិត្តដំកល់ខ្ជាប់ មិនមានដល់បុគ្គល ដែលមានចិត្តមិនដំកល់ខ្ជាប់ទេ។ បពិត្រព្រះអង្គដ៏ចំរើន សមាធិ កើតមុន ញាណកើតក្រោយ ឬក៏ញាណកើតមុន សមាធិកើតក្រោយ។ លំដាប់ នោះ ព្រះអានន្ទដ៏មានអាយុ មានសេចក្ដីត្រិះរិះ ដូច្នេះថា ព្រះដ៏មានព្រះភាគ ទ្រង់ស្បើយអំពីជម្ងឺ ទើបតែនឹងស្បើយអំពីជម្ងឺ មិនទាន់យូរប៉ុន្មាន ស្រាប់តែមហានាមសក្កៈនេះ សួរប្រស្នា ដ៏ជ្រៅក្រៃពេក ចំពោះព្រះដ៏មានព្រះភាគ បើដូច្នោះ គួរតែអាត្មាអញ នាំមហានាមសក្កៈ ទៅក្នុងទីសមគួរ ហើយសំដែងធម៌។ លំដាប់នោះ ព្រះអានន្ទដ៏មានអាយុ
ID: 636853190888384390
ទៅកាន់ទំព័រ៖