ព្រះត្រៃបិដក ភាគ ៤១

​ដឹង​ច្បាស់​តាមពិត​ថា​ ​នេះ​ជា​ទុក្ខ​។​ ​បេ​។​ ​ដឹង​ច្បាស់​តាមពិត​ ​ថា​ ​នេះ​ជា​បដិបទា​ ​ដំណើរ​ទៅកាន់​ទី​រំលត់ទុក្ខ​។​ ​បពិត្រ​មហា​នាម​ ​នេះ​ហៅថា​ ​សេ​ក្ខ​ប្ប​ញ្ញា​។​ ​បពិត្រ​មហា​នាម​ ​អរិយ​សាវក​នោះ​ ​អ្នក​បរិបូណ៌​ដោយ​សីល​យ៉ាងនេះ​ ​បរិបូណ៌​ដោយ​សមាធិ​យ៉ាងនេះ​ ​បរិបូណ៌​ដោយ​បញ្ញា​យ៉ាងនេះ​ ​រមែង​ធ្វើឲ្យ​ជាក់ច្បាស់​ ​នូវ​ចេ​តោ​វិមុត្តិ​ ​បញ្ញា​វិមុត្តិ​ ​មិន​មាន​អាសវៈ​ ​ព្រោះ​អស់​អាសវៈ​ ​ទាំងឡាយ​ ​ដោយ​ប្រាជ្ញា​ ​ដ៏​ក្រៃលែង​ ​ដោយខ្លួនឯង​ ​ក្នុង​បច្ចុប្បន្ន​។​ ​បពិត្រ​មហា​នាម​ ​សេក្ខ​សីល​ ​ក៏​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​សំដែង​ហើយ​ ​អសេក្ខ​សីល​ ​ក៏​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​សំដែង​ហើយ​ ​សេក្ខ​សមាធិ​ ​ក៏​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​សំដែង​ហើយ​ ​អសេក្ខ​សមាធិ​ ​ក៏​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​សំដែង​ហើយ​ ​សេ​ក្ខ​ប្ប​ញ្ញា​ ​ក៏​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​សំដែង​ហើយ​ ​អ​សេ​ក្ខ​ប្ប​ញ្ញា​ ​ក៏​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​សំ​ដែ​ហើយ​ ​យ៉ាងនេះ​ឯង​។​
 [​៧៦​]​ ​សម័យមួយ​ ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​គង់នៅ​ក្នុង​កូ​ដា​គារ​សាលា​ ​នា​ព្រៃ​មហា​វន​ ​ជិត​ក្រុង​វេសាលី​។​ ​គ្រានោះ​ ​ស្ដេច​លិ​ច្ឆ​វិ​ ​នាម​អភ័យ​ ​និង​ស្ដេច​លិ​ច្ឆ​វិ​ ​នាម​បណ្ឌិត​កុមារ​កៈ​ ​ចូល​ទៅ​រក​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​
ថយ | ទំព័រទី ២៩៦ | បន្ទាប់
ID: 636853191376432305
ទៅកាន់ទំព័រ៖