ព្រះត្រៃបិដក ភាគ ៤១
ភិក្ខុនោះ មិនធ្វើកម្មថ្មីផង ពាល់ត្រូវរឿយៗ នូវកម្មចាស់ហើយ ធ្វើឲ្យអស់ទៅផង ព្រោះវិសុទ្ធិ ជាធម្មជាតិ ដែលបុគ្គលគប្បីឃើញ ដោយខ្លួនឯង ជាគ្រឿងធ្វើកិលេស ឲ្យសាបរលាប ឲ្យនូវផលមិនរង់ចាំកាល គួរដើម្បីបង្ហាញ ឲ្យចូលមកមើលបាន គួរបង្អោនចូលមកទុកក្នុងខ្លួនបាន ជាធម្មជាតិ ដែលអ្នកប្រាជ្ញទាំងឡាយ គប្បីដឹងច្បាស់ ចំពោះខ្លួន។ ម្នាលអភ័យ ភិក្ខុនោះ បរិបូណ៌ដោយសីលយ៉ាងនេះ បរិបូណ៌ដោយសមាធិយ៉ាងនេះ រមែងធ្វើឲ្យជាក់ច្បាស់ នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់អាសវៈទាំងឡាយ ដោយប្រាជ្ញា ដ៏ក្រៃលែង ដោយខ្លួនឯង ក្នុងបច្ចុប្បន្ន។ ភិក្ខុនោះ មិនធ្វើកម្មថ្មីផង ពាល់ត្រូវរឿយ ៗ នូវកម្មចាស់ហើយ ធ្វើឲ្យអស់ទៅផង ព្រោះវិសុទ្ធិ ជាធម្មជាតិដែលបុគ្គលគប្បីឃើញ ដោយខ្លួនឯង ជាគ្រឿងធ្វើកិលេស ឲ្យសាបរលាប ឲ្យនូវផល មិនរង់ចាំកាល គួរដើម្បីបង្ហាញ ឲ្យចូលមកមើលបាន គួរបង្អោនចូលមកទុកក្នុងខ្លួនបាន ជាធម្មជាតិ ដែលអ្នកប្រាជ្ញទាំងឡាយ គប្បីដឹងច្បាស់ ចំពោះខ្លួន។ ម្នាលអភ័យ នេះឯង និជ្ជរាវិសុទ្ធិ ទាំង៣ ដែលព្រះដ៏មានព្រះភាគ ជាអរហន្ត សម្មាសម្ពុទ្ធអង្គនោះ ទ្រង់ជ្រាបច្បាស់ ឃើញច្បាស់ បានសំដែងហើយ ដោយប្រពៃ
ID: 636853192284784259
ទៅកាន់ទំព័រ៖