ព្រះត្រៃបិដក ភាគ ៤១
ហើយ ប្រកបដោយធម៌ ៣ ណា ដែលគេគួរស្គាល់បានថា ជាបណ្ឌិត ពួកយើងនឹងប្រព្រឹត្ត សមាទានធម៌ ទាំង៣នោះ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បីសិក្សាយ៉ាងនេះឯង។
[២]ម្នាលភិក្ខុទាំងឡាយ ជនពាល មានកម្មជាលក្ខណៈ បណ្ឌិតក៏មានកម្មជាលក្ខណៈ ប្រាជ្ញាតែងមានសេចក្ដីរុងរឿង ក្នុងការប្រព្រឹត្តិមិនដាច់។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៣ យ៉ាង គួរសំគាល់បានថាជាជនពាល។ ធម៌៣ តើដូចម្ដេច។ គឺ កាយទុច្ចរិត ១ វចីទុច្ចរិត ១ មនោទុច្ចរិត១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ទាំង ៣ នេះឯង ដែលគួរសំគាល់បាន ថាជាជនពាល។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌៣ គួរសំគាល់បាន ថាជាបណ្ឌិត។ ធម៌៣ តើដូចម្ដេច។ គឺកាយសុចរិត ១ វចីសុចរិត ១ មនោសុចរិត ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ទាំង៣ នេះឯង ដែលគួរសំគាល់បាន ថាជាបណ្ឌិត។ ម្នាលភិក្ខុទាំងឡាយ ហេតុនោះ អ្នកទាំងឡាយ គប្បីសិក្សាយ៉ាងនេះថា បុគ្គលប្រកបដោយធម៌ ៣ ណា ដែលគួរសំគាល់បានថា ជាជនពាល បុគ្គលវៀរធម៌ ទាំង៣នោះ ហើយប្រកបដោយធម៌៣ ណា
ID: 636853051881593656
ទៅកាន់ទំព័រ៖