ព្រះត្រៃបិដក ភាគ ៤១
កាយមានពក កាយមានស្រាយ នឹងលះបង់ពាក្យវៀច ពាក្យមានពក ពាក្យមានស្រាយ នឹងលះបង់ចិត្តវៀច ចិត្តមានពក ចិត្តមានស្រាយ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បីសិក្សា យ៉ាងនេះឯង។
[១៦] ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៣យ៉ាង ឈ្មោះថា អ្នកប្រតិបត្តិ នូវសេចក្ដីប្រតិបត្តិមិនខុស ទាំងហេតុ ក៏ឈ្មោះថា លោកបានផ្គង ដើម្បីឲ្យអស់អាសវៈទាំងឡាយ។ ធម៌៣ យ៉ាង តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកគ្រប់គ្រងទ្វារ ក្នុងឥន្រ្ទិយទាំងឡាយ ១ ជាអ្នកដឹងប្រមាណ ក្នុងភោជន ១ ជាអ្នកប្រកបរឿយៗ នូវការភ្ញាក់រលឹក ១។ ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុជាអ្នកគ្រប់គ្រងទ្វារ ក្នុងឥន្រ្ទិយទាំងឡាយ តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយភិក្ខុក្នុងសាសនានេះ បានឃើញរូប ដោយភ្នែកហើយ តែជាអ្នកមិនបានកួចកាន់នូវនិមិត្ត មិនបានកួចកាន់ នូវអនុព្យញ្ជនៈ អភិជ្ឈា និងទោមនស្ស ដែលជាអកុសលធម៌ ដ៏លាមក គប្បីគ្របសង្គត់ នូវបុគ្គល ដែលមិនសង្រួម នូវចក្ខុន្រ្ទិយនុ៎ះ ព្រោះហេតុមិនបានសង្រួម នូវចក្ខុន្រ្ទិយណា ក៏ប្រតិបត្តិ ដើម្បីសង្រួមនូវចក្ខុន្រ្ទិយនោះ រក្សានូវចក្ខុន្រ្ទិយ ដល់នូវសេចក្ដីសង្រួម ក្នុងចក្ខុន្រ្ទិយ បានឮសំឡេង ដោយត្រចៀកហើយ។ បេ។
ID: 636853058540084500
ទៅកាន់ទំព័រ៖