ព្រះត្រៃបិដក ភាគ ៤១

​ដើម្បី​សេចក្ដី​ស្អាត​ ​របស់​សត្វ​ទាំងឡាយ​ ​ដើម្បី​កន្លង​នូវ​សោក​ ​និង​ខ្សឹកខ្សួល​ទាំងឡាយ​ ​ដើម្បី​រលត់ទុក្ខ​ ​និង​ទោមនស្ស​ទាំងឡាយ​ ​ដើម្បី​ត្រាស់​ដឹង​ ​នូវ​មគ្គ​ប្រកបដោយ​វិបស្សនា​ ​ដើម្បី​ធ្វើឲ្យ​ជាក់ច្បាស់​ ​នូវ​ព្រះនិព្វាន​។​ ​កាលបើ​ព្រះ​អានន្ទ​ ​ដ៏​មាន​អាយុ​ ​សំដែង​យ៉ាងនេះ​ហើយ​ ​ស្ដេច​លិ​ច្ឆ​វិ​ ​នាម​បណ្ឌិត​កុមារ​កៈ​ ​ក៏​និយាយ​នឹង​ស្ដេច​លិ​ច្ឆ​វិ​ ​នាម​អភ័យ​ ​ដូច្នេះ​ថា​ ​នែ​អភ័យ​ ​ជា​សំឡាញ់​ ​ចុះ​ហេតុអ្វី​ ​បាន​ជា​អ្នក​មិន​អនុមោទនា​សុភាសិត​ ​របស់​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​ដោយ​សុភាសិត​។​ ​នែ​សំឡាញ់​ ​ថ្វី​ក៏​ខ្ញុំ​មិន​អនុមោទនា​សុភាសិត​ ​របស់​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​ដោយ​សុភាសិត​។​ ​អ្នកណា​មិន​អនុមោទនា​ ​នូវ​សុភាសិត​របស់​ព្រះ​អ​នន្ទ​ដ៏​មាន​អាយុ​ ​ដោយ​សុភាសិត​ទេ​ ​ក្បាល​របស់​អ្នកនោះ​ ​មុខ​ជា​ធ្លាក់ចុះ​មិនខាន​។​
 [​៧៧​]​ ​គ្រានោះ​ ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ក្រាប​ថ្វាយបង្គំ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ហើយ​អង្គុយ​ក្នុង​ទីសម​គួរ​។​ ​លុះ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​អង្គុយ​ក្នុង​ទីសម​គួរ​ហើយ​
ថយ | ទំព័រទី ៣០០ | បន្ទាប់
ID: 636853192533558488
ទៅកាន់ទំព័រ៖