ព្រះត្រៃបិដក ភាគ ៤១

​អ្នកប្រាជ្ញ​ទាំងឡាយ​ ​គប្បី​ដឹង​ច្បាស់​ ​ចំពោះខ្លួន​ ​១​ ​គួរ​ណែនាំ​ ​គួរឲ្យ​នៅ​ ​គួរឲ្យ​តាំងនៅ​ ​ក្នុង​សេចក្ដី​ជ្រះថ្លា​ ​មិន​កម្រើក​ ​ក្នុង​ព្រះសង្ឃ​ថា​ ​ព្រះសង្ឃ​ជា​សាវក​ ​នៃ​ព្រះ​ដ៏​មាន​ព្រះ​ ​ភាគ​ ​ប្រតិបត្តិ​ដោយ​ប្រពៃ​ ​ព្រះសង្ឃ​ជា​សាវក​ ​នៃ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ប្រតិបត្តិ​ដោយ​ត្រង់​ ​ព្រះសង្ឃ​ជា​សាវក​ ​នៃ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ប្រតិបត្តិ​ ​ដើម្បី​ត្រាស់​ដឹង​ ​នូវ​ព្រះនិព្វាន​ ​ព្រះសង្ឃ​ជា​សាវក​ ​នៃ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ប្រតិបត្តិ​គួរ​ដល់​សាមីចិកម្ម​ ​ព្រះសង្ឃ​ជា​សាវក​ ​នៃ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​នុ៎ះ​ ​រាប់​ជាគូ​នៃ​បុរស​ ​មាន៤គូ​ ​បើ​រាប់​រៀង​ជា​បុរស​បុគ្គល​ ​មាន៨ពួក​ ​លោក​គួរ​ទទួល​ ​នូវ​របស់​ដែលគេ​រៀប​ទទួលភ្ញៀវ​ ​គួរ​ទទួល​នូវ​របស់​ ​ដែលគេ​នាំមក​បូជា​ ​គួរ​ទទួល​នូវ​ទក្ខិណាទាន​ ​គួរ​ដល់​អញ្ជលិកម្ម​ ​ជា​បុញ្ញក្ខេត្ត​ ​របស់​សត្វលោក​ ​ដ៏​ប្រសើរ​បំផុត​។​ ​ម្នាល​អានន្ទ​ ​សេចក្ដីប្រែ​ប្រួល​ ​មាន​ចំពោះតែ​មហាភូតរូប​ ​៤​ ​គឺ​បឋវីធាតុ​ ​អាបោធាតុ​ ​តេជោធាតុ​ ​វាយោធាតុ​ ​ឯ​សេចក្ដីប្រែ​ប្រួល​ ​របស់​អរិយ​សាវក​ ​ដែល​ប្រកបដោយ​សេចក្ដី​ជ្រះថ្លា​មិន​កម្រើក​ ​ក្នុង​ព្រះពុទ្ធ​ ​មិន​មាន​សោះ​ឡើយ​។​ ​នេះ​ជា​សេចក្ដីប្រែ​ប្រួល​ ​ក្នុង​ហេតុ​នោះ​។​ ​ម្នាល​អានន្ទ​ ​ពាក្យ​ថា​ ​អរិយ​សាវក​នោះ​ ​ប្រកបដោយ​សេចក្ដី​ជ្រះថ្លា​ ​មិន​កម្រើក​ ​ក្នុង​ព្រះពុទ្ធ​ហើយ​ ​មុខ​ជា​នឹង​ទៅ​កើត​ក្នុង​នរក​ក្ដី​ ​កំណើត​តិរច្ឆាន​ក្ដី​ ​ប្រេតវិស័យ​ក្ដី​ ​ដូច្នេះ​នុ៎ះ​ ​មិនមែន​ជា​ឋានៈ​ទេ​។​ ​
ថយ | ទំព័រទី ៣០២ | បន្ទាប់
ID: 636853207613901035
ទៅកាន់ទំព័រ៖