ព្រះត្រៃបិដក ភាគ ៤១

​ម្នាល​អានន្ទ​ ​បើ​កម្ម​ ​ដែល​ឲ្យផល​ ​ក្នុង​អរូបធាតុ​ ​មិន​មាន​ហើយ​ ​អរូបភព​ ​គប្បី​មាន​ប្រាកដ​ដែរ​ឬទេ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ហេតុ​នុ៎ះ​ ​មិន​មាន​ទេ​។​ ​ម្នាល​អានន្ទ​ ​ព្រោះ​ហេតុ​ថា​ ​កម្ម​ជា​ស្រែ​ ​វិញ្ញាណ​ ​ជា​ពូជ​ ​តណ្ហា​ជា​ទឹក​ ​ទើប​អភិសង្ខារ​វិញ្ញាណ​ ​របស់​ពួក​សត្វ​ ​ដែល​មាន​អវិជ្ជា​ ​ជា​ទំនប់​ ​មាន​តណ្ហា​ ​ជា​គ្រឿង​ព័ន្ធព័ទ្ធ​ ​រមែង​ដំ​កល់​នៅ​ ​ក្នុង​ធាតុ​ជាន់ខ្ពស់​ ​គឺ​អរូបធាតុ​ ​ការ​កើត​ចំពោះ​ក្នុង​ភព​ថ្មី​តទៅទៀត​ ​រមែង​មាន​យ៉ាងនេះ​។​ ​ម្នាល​អានន្ទ​ ​ភព​ ​រមែង​មាន​ ​យ៉ាងនេះ​ឯង​។​
 [​៧៩​]​ ​គ្រានោះ​ ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ក្រាប​ថ្វាយបង្គំ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ហើយ​អង្គុយ​ក្នុង​ទីសម​គួរ​។​ ​លុះ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​អង្គុយ​ក្នុង​ទីសម​គួរ​ហើយ​ ​
ថយ | ទំព័រទី ៣០៥ | បន្ទាប់
ID: 636853208273048736
ទៅកាន់ទំព័រ៖