ព្រះត្រៃបិដក ភាគ ៤១

ម្នាល​អានន្ទ​ ​បើ​កម្ម​ដែល​ឲ្យផល​ ​ក្នុង​អរូបធាតុ​ ​មិន​មាន​ហើយ​ ​អរូបភព​ ​គប្បី​មាន​ប្រាកដ​ដែរ​ឬទេ​។​ ​បពិត្រ​ព្រះអង្គ​ចំរើន​ ​ហេតុ​នុ៎ះ​ ​មិន​មាន​ទេ​ ​ម្នាល​អានន្ទ​ ​ព្រោះ​ហេតុ​ថា​ ​កម្ម​ ​ជា​ស្រែ​ ​វិញ្ញាណ​ ​ជា​ពូជ​ ​តណ្ហា​ ​ជា​ទឹក​ ​ចេតនា​ ​និង​សេចក្ដីប្រាថ្នា​ ​របស់​ពួក​សត្វ​ ​ដែល​មាន​អវិជ្ជា​ ​ជា​ទំនប់​ ​មាន​តណ្ហា​ ​ជា​គ្រឿង​ព័ន្ធព័ទ្ធ​ ​រមែង​ដំ​កល់​នៅ​ស៊ប់​ ​ក្នុង​ធាតុ​ជាន់ខ្ពស់​ ​គឺ​អ​រូ​ធាតុ​ ​ការ​កើត​ចំពោះ​ក្នុង​ភព​ថ្មី​តទៅទៀត​ ​រមែង​មាន​យ៉ាងនេះ​ ​ម្នាល​អានន្ទ​ ​ភព​ ​រមែង​មាន​ ​យ៉ាងនេះ​ឯង​។​
 [​៨០​]​ ​គ្រានោះ​ ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ក្រាប​ថ្វាយបង្គំ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​រួច​អង្គុយ​ក្នុង​ទីសម​គួរ​។​ ​លុះ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​អង្គុយ​ក្នុង​ទីសម​គួរ​ហើយ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​ត្រាស់​សួរ​ ​ដូច្នេះ​ថា​ ​ម្នាល​អានន្ទ​ ​សីល​ ​និង​វ័ត​ ​ជីវិត​(​១​)​ ​ព្រហ្មចារ្យ​ ​និង​ការ​ចំរើន​ ​ដោយ​យល់ថា​ ​មាន​ខ្លឹម​ ​ទាំងអស់​ ​សុទ្ធតែ​មានផល​ឬ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ក្នុង​សេចក្ដី​នុ៎ះ​មិន​គួរ​ព្យាករ​ ​ដោយ​ចំណែក​តែ​ម្យ៉ាង​ទេ​។​ ​ម្នាល​អានន្ទ​ ​បើ​ដូច្នោះ​ ​ចូរ​អ្នក​ចែក​សេចក្ដី​ទៅ​មើល​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​បុគ្គល​សេព​នូវ​សីល​វ័ត​ ​ជីវិត​ ​ព្រហ្មចារ្យ​ ​និង​ការ​ចំរើន​ ​ដោយ​យល់ថា​ ​មាន​ខ្លឹម​ណា​ ​អកុសលធម៌​ទាំងឡាយ​ ​ចំរើន​ឡើង
​(​១​)​ ​ព្យាយាម​ប្រកបដោយ​អំពើ​ដែលគេ​ធ្វើ​បាន​ដោយ​កម្រ​ ​(​អដ្ឋកថា​)​។​
ថយ | ទំព័រទី ៣០៧ | បន្ទាប់
ID: 636853208806599253
ទៅកាន់ទំព័រ៖