ព្រះត្រៃបិដក ភាគ ៤១

 [​៨១​]​ ​គ្រានោះ​ ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ក្រាប​ថ្វាយបង្គំ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​រួច​អង្គុយ​ក្នុង​ទីសម​គួរ​។​ ​លុះ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​អង្គុយ​ក្នុង​ទីសម​គួរ​ហើយ​ ​ក៏​ក្រាបបង្គំទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ក្លិន​នៃ​គន្ធជាត​ ​ដែល​ផ្សាយ​ទៅកាន់​ទី​បណ្ដោយខ្យល់​បាន​ ​ទៅ​ច្រាសខ្យល់​មិនបាន​ ​នេះ​ ​មាន៣​ ​យ៉ាង​។​ ​គន្ធជាត​ ​៣យ៉ាង​ ​តើ​ដូចម្ដេច​។​ ​គឺ​ក្លិន​ឫស​ ​១​ ​ក្លិន​ខ្លឹម​ ​១​ ​ក្លិន​ផ្កា​ ​១​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ក្លិន​គន្ធជាត​ ​ទាំង៣​ ​នេះឯង​ ​ផ្សាយ​ទៅ​បានតែ​ទី​បណ្ដោយខ្យល់​ ​ទៅ​ច្រាសខ្យល់​មិនបានទេ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ក្រែង​មាន​ក្លិន​គន្ធជាត​អ្វី​ ​ដែល​ផ្សាយ​ទៅ​បណ្ដោយខ្យល់​ក៏បាន​ ​ផ្សាយ​ទៅ​ច្រាសខ្យល់​ក៏បាន​ ​ផ្សាយ​ទៅ​ទាំង​បណ្ដោយខ្យល់​ ​និង​ច្រាសខ្យល់​ក៏បាន​ ​មាន​ដែរ​ឬទេ​។​ ​ម្នាល​អានន្ទ​ ​ក្លិន​គន្ធជាត​ ​ដែល​ផ្សាយ​ទៅ​បណ្ដោយខ្យល់​ក៏បាន​ ​ទៅ​ច្រាសខ្យល់​ក៏បាន​ ​ទៅ​បណ្ដោយខ្យល់​ ​និង​ច្រាសខ្យល់​ក៏បាន​ ​មាន​ដែរ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ចុះ​គន្ធជាត​ ​ដែល​ផ្សាយ​ទៅ​បណ្ដោយខ្យល់​ក៏បាន​ ​ច្រាសខ្យល់​ក៏បាន​ ​ទាំង​បណ្ដោយខ្យល់​ ​និង​ច្រាសខ្យល់​ក៏បាន​ ​តើ​ដូចម្ដេច​។​ ​ម្នាល​អានន្ទ​ ​ក្នុង​លោក​នេះ​
ថយ | ទំព័រទី ៣០៩ | បន្ទាប់
ID: 636853209149798883
ទៅកាន់ទំព័រ៖