ព្រះត្រៃបិដក ភាគ ៤១
បានធុំក្លិន ដោយច្រមុះហើយ។ បេ។ បានជញ្ជក់ជញ្ជាបរស ដោយអណ្ដាតហើយ។ បេ។ បានពាល់ត្រូវ នូវផោដ្ធព្វៈ ដោយកាយហើយ។ បេ។ បានដឹងច្បាស់ នូវធម្មារម្មណ៍ ដោយចិត្តហើយ តែជាអ្នកមិនបានកួចកាន់ នូវនិមិត្ត មិនបានកួចកាន់ នូវអុព្យញ្ជនៈ អភិជ្ឈា និងទោមនស្ស ដែលជាអកុសលធម៌ ដ៏លាមក គប្បីគ្របសង្កត់នូវបុគ្គល ដែលមិនបានសង្រួមនូវមនិន្រ្ទិយនុ៎ះ ព្រោះហេតុតែ មិនបានសង្រួម នូវមនិន្រ្ទិយណា ក៏ប្រតិបត្តិដើម្បីសង្រួមនូវមនិន្រ្ទិយនោះ រក្សានូវមនិន្រ្ទិយ ដល់នូវសេចក្ដីសង្រួមក្នុងមនិន្រ្ទិយ។ ម្នាលភិក្ខុទាំងឡាយ យ៉ាងនេះឯង ឈ្មោះថា ភិក្ខុជាអ្នកគ្រប់គ្រងទ្វារ ក្នុងឥន្រ្ទិយទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុជាអ្នកដឹងប្រមាណ ក្នុងភោជន តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ បានពិចារណា ដោយឧបាយនៃប្រាជ្ញា បរិភោគ នូវអាហារដោយគិតថា មិនមែនដើម្បីលេង មិនមែនដើម្បីស្រវឹង មិនមែងដើម្បីប្រដាប់ មិនមែនដើម្បីស្អិតស្អាងទេ គ្រាន់តែដើម្បីឲ្យតាំងនៅនៃកាយនេះ ដើម្បីញុំាងជីវិត ឲ្យប្រព្រឹត្តទៅ ដើម្បីកំចាត់បង់ នូវសេចក្ដីលំបាក
ID: 636853058751206576
ទៅកាន់ទំព័រ៖