ព្រះត្រៃបិដក ភាគ ៤១

​ស្រ្តី​ក្ដី​ ​បុរស​ក្ដី​ ​ក្នុង​ស្រុក​ ​ឬ​និគម​ណា​ ​បាន​ដល់​ព្រះពុទ្ធ​ ​ជាទី​រលឹក​ ​បាន​ដល់​ព្រះធម៌​ ​ជាទី​រលឹក​ ​បាន​ដល់​ព្រះសង្ឃ​ ​ជាទី​រលឹក​ ​វៀរចាក​ការ​សំឡាប់​សត្វ​ ​វៀរចាក​ការ​លួចលាក់​យក​វត្ថុ​ ​ដែលគេ​មិនបាន​ឲ្យ​ ​វៀរចាក​ការប្រព្រឹត្តិ​ខុស​ក្នុង​កាម​ ​វៀរចាក​ការ​និយាយ​កុហក​ ​វៀរចាក​ហេតុ​ជាទី​តាំង​ ​នៃ​សេចក្ដីប្រមាទ​ ​គឺ​ផឹក​នូវ​ទឹកស្រវឹង​ ​គឺ​សុរា​ ​និង​មេ​វ័យ​ ​ជា​អ្នកមានសីល​ ​មានធម៌​ល្អ​ ​មានចិត្ត​ប្រាសចាក​សេចក្ដី​កំណាញ់​ជា​មន្ទិល​ ​នៅ​គ្រប់គ្រង​ផ្ទះ​ ​ជា​អ្នកមាន​ទាន​បរិច្ចាគ​ហើយ​ ​មានដៃ​លាង​ស្អាត​ហើយ​ ​ជា​អ្នក​ត្រេកអរ​ ​ក្នុង​ការ​លះ​ ​ជា​អ្នក​គួរ​គេ​សូម​បាន​ ​ត្រេកអរ​ក្នុង​ការ​ឲ្យ​ ​និង​ការចែក​រលែក​ ​សមណព្រាហ្មណ៍​ ​ក្នុង​ទិស​ទាំងឡាយ​ ​រមែង​សរសើរ​បុគ្គល​នោះ​ថា​ ​ស្រ្ដី​ក្ដី​ ​បុរស​ក្ដី​ ​ក្នុង​ស្រុក​ ​ឬ​និគម​ឈ្មោះ​ឯណោះ​ ​ដល់​ព្រះពុទ្ធ​ ​ជាទី​រលឹក​ ​ដល់​ព្រះធម៌​ ​ជាទី​រលឹក​ ​ដល់​ព្រះសង្ឃ​ ​ជាទី​រលឹក​ ​វៀរចាក​ការ​សម្លាប់សត្វ​ ​វៀរចាក​ការ​លួច​យក​វត្ថុ​ ​ដែលគេ​មិនបាន​ឲ្យ​ ​វៀរចាក​ការប្រព្រឹត្តិ​ខុស​ ​ក្នុង​កាម​ទាំងឡាយ​ ​វៀរចាក​ការ​និយាយ​កុហក​ ​វៀរចាក​ហេតុ​ ​ជាទី​តាំង​នៃ​សេចក្ដីប្រមាទ​ ​គឺ​ផឹក​នូវ​ទឹកស្រវឹង​ ​គឺ​សុរា​ ​និង​មេរ័យ​ ​ជា​អ្នកមានសីល
ថយ | ទំព័រទី ៣១០ | បន្ទាប់
ID: 636853209354230576
ទៅកាន់ទំព័រ៖