ព្រះត្រៃបិដក ភាគ ៤១

​មានធម៌​ល្អ​ ​មានចិត្ត​ប្រាសចាក​សេចក្ដី​កំណាញ់​ជា​មន្ទិល​ ​នៅ​គ្រប់គ្រង​ផ្ទះ​ ​មាន​ទាន​បរិច្ចាគ​ហើយ​ ​មានដៃ​លាង​ស្អាត​ហើយ​ ​ជា​អ្នក​ត្រេកអរ​ក្នុង​ការ​លះ​ ​គួរ​គេ​សូម​បាន​ ​ត្រេកអរ​ក្នុង​ការចែក​រលែក​ទាន​។​ ​សូម្បី​ពួក​ទេវតា​ ​ក៏​តែង​សរសើរ​បុគ្គល​នោះ​ថា​ ​ស្រ្តី​ក្ដី​ ​បុរស​ក្ដី​ ​ក្នុង​ស្រុក​ ​ឬ​និគម​ឈ្មោះ​ឯណោះ​ ​ជា​អ្នក​ដល់​ព្រះពុទ្ធ​ ​ជាទី​រលឹក​។​ ​បេ​។​ ​គួរ​គេ​សូម​បាន​ ​ត្រេកអរ​ក្នុង​ការចែក​រលែក​ទាន​។​ ​ម្នាល​អានន្ទ​ ​ក្លិន​នៃ​គន្ធជាត​នេះឯង​ ​ទើប​ផ្សាយ​ទៅ​បណ្ដោយខ្យល់​ក៏បាន​ ​ច្រាសខ្យល់​ក៏បាន​ ​ទាំង​បណ្ដោយខ្យល់​ ​ទាំង​ច្រាសខ្យល់​ក៏បាន​។​ ​
​ក្លិន​ផ្កា​ផ្សាយ​ទៅ​ច្រាសខ្យល់​ ​មិនបានទេ​ ​ទោះ​ ​(​ក្លិន​)​ ​ខ្លឹមចន្ទន៍​ ​ក្រឹស្នា​ ​និង​ម្លិះលា​ ​ក៏​ផ្សាយ​ទៅ​ច្រាសខ្យល់​មិនបាន​ដែរ​ ​មានតែ​ក្លិន​របស់​សប្បុរស​ទាំងឡាយ​ ​ទើប​ផ្សាយ​ទៅ​ច្រាសខ្យល់​បាន​ ​សប្បុរស​ ​រមែង​ផ្សព្វផ្សាយ​ទៅកាន់​ទិស​ទាំងពួង​។​
ថយ | ទំព័រទី ៣១១ | បន្ទាប់
ID: 636853209567772790
ទៅកាន់ទំព័រ៖