ព្រះត្រៃបិដក ភាគ ៤១

​ម្នាល​អានន្ទ​ ​អភិភូ​នោះ​ ​ជា​សាវក​ ​ឯ​ព្រះ​តថាគត​ទាំងឡាយ​ ​មាន​អានុភាព​ ​ប្រមាណ​មិនបានទេ​។​ ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​ក្រាបបង្គំទូល​សួរ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ជា​គំរប់៣ដង​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​ ​បាន​ស្ដាប់​ចំពោះ​ព្រះ​ភក្រ្ត​ព្រះមានព្រះភាគ​ ​បាន​ទទួល​ចំពោះ​ព្រះ​ភក្រ្ត​ព្រះមានព្រះភាគ​ ​យ៉ាងនេះ​ថា​ ​ម្នាល​អានន្ទ​ ​ភិក្ខុ​ឈ្មោះ​ ​អភិភូ​ ​ជា​សាវក​របស់​ព្រះពុទ្ធ​សិខី​ ​ស្ថិតនៅ​ឯ​ព្រហ្មលោក​ ​ញុំាង​លោកធាតុ​ ​១០០០​ ​ឲ្យដឹង​ច្បាស់​ ​ដោយ​សំឡេង​បាន​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ចុះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ជា​អរហន្ត​ ​សម្មាសម្ពុទ្ធ​ ​អាច​ញុំាង​លោកធាតុ​ ​មាន​ប្រមាណ​ត្រឹមណា​ ​ឲ្យដឹង​ច្បាស់​ ​ដោយ​សំឡេង​បាន​។​ ​ម្នាល​អានន្ទ​ ​លោកធាតុ​តូច១០០០​ ​អ្នក​បាន​ស្ដាប់​ហើយ​។​ ​បពិត្រ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ជាកាលគួរនឹង​សំដែង​រឿង​នុ៎ះហើយ​។​ ​បពិត្រ​ព្រះ​សុគត​ ​ជាកាលគួរនឹង​សំដែង​រឿង​នុ៎ះហើយ​ ​ព្រោះថា​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​សំដែងធម៌​ណា​ ​ភិក្ខុ​ទាំងឡាយ​ ​បាន​ស្ដាប់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ហើយ​ ​នឹង​ចាំទុក​នូវ​ធម៌​នោះ​។​ ​ម្នាល​អានន្ទ​ ​បើ​ដូច្នោះ​ ​អ្នក​ចូរ​ស្ដាប់​ ​ចូរ​ធ្វើ​ទុក​ក្នុងចិត្ត​ ​ឲ្យ​ប្រពៃ​ចុះ​ ​តថាគត​នឹង​សំដែង​ប្រាប់​។​ ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​បាន​ទទួល​ស្ដាប់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ថា​ ​ព្រះករុណា​ ​ព្រះអង្គ​។​ ​
ថយ | ទំព័រទី ៣១៣ | បន្ទាប់
ID: 636853209972515940
ទៅកាន់ទំព័រ៖