ព្រះត្រៃបិដក ភាគ ៤១

​លា​នោះ​ ​ជាប់​តាម​ហ្វូងគោ​ ​អំ​ពី​ក្រោយ​ៗ​ថា​ ​អញ​ជា​គោ​ដែរ​ ​អញ​ជា​គោ​ដែរ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ពួក​ខ្លះ​ ​ក្នុង​សាសនា​នេះ​ ​ជាប់​តាម​ភិក្ខុសង្ឃ​ ​អំ​ពី​ក្រោយ​ៗ​ថា​ ​អាត្មាអញ​ ​ជា​ភិក្ខុ​ដែរ​ ​អាត្មាអញ​ ​ជា​ភិក្ខុ​ដែរ​។​ ​តែ​សេចក្ដី​ប៉ុនប៉ង​បែប​នោះ​ ​របស់​ភិក្ខុ​នោះ​ ​មិន​មាន​ក្នុង​ការ​សមាទាន​ ​នូវ​អធិសីល​សិក្ខា​ ​ដូចជា​ពួក​ភិក្ខុ​ដទៃ​ទេ​ ​សេចក្ដី​ប៉ុនប៉ង​បែប​នោះ​ ​មិន​មាន​ក្នុង​ការ​សមាទាន​ ​នូវ​អធិចិត្ត​សិក្ខា​ ​ដូចជា​ពួក​ភិក្ខុ​ដទៃ​ទេ​ ​សេចក្ដី​ប៉ុនប៉ង​បែប​នោះ​ ​មិន​មាន​ក្នុង​ការ​សមាទាន​ ​នូវ​អធិប្បញ្ញា​សិក្ខា​ ​ដូចជា​ពួក​ភិក្ខុ​ដទៃ​ទេ​។​ ​ភិក្ខុ​នោះ​ ​គ្រាន់តែ​ជាប់​តាម​ភិក្ខុសង្ឃ​ ​អំ​ពី​ក្រោយ​ៗ​ ​ថា​ ​អាត្មាអញ​ ​ជា​ភិក្ខុ​ដែរ​ ​អាត្មាអញ​ ​ជា​ភិក្ខុ​ដែរ​ប៉ុណ្ណោះ​ ​ក៏​មាន​ឧបមេយ្យ​យ៉ាងនោះ​ដែរ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ហេតុ​នោះ​ ​ក្នុង​សាសនា​នេះ​ ​អ្នក​ទាំងឡាយ​ ​គប្បី​សិក្សា​ ​យ៉ាងនេះ​ថា​ ​យើង​នឹង​មាន​សេចក្ដី​ប៉ុនប៉ង​ឲ្យ​ណាស់​ ​ក្នុង​ការ​សមាទាន​ ​នូវ​អធិសីល​សិក្ខា​ ​យើង​នឹង​មាន​សេចក្ដី​ប៉ុនប៉ង​ឲ្យ​ណាស់​ ​ក្នុង​ការ​សមាទាន​ ​នូវ​អធិចិត្ត​សិក្ខា​ ​យើង​នឹង​មាន​សេចក្តី​ប៉ុនប៉ង​ឲ្យ​ណាស់​ ​ក្នុង​ការ​សមាទាន​ ​នូវ​អធិប្បញ្ញា​សិក្ខា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​គប្បី​សិក្សា​ ​យ៉ាងនេះ​ចុះ​។​
ថយ | ទំព័រទី ៣១៩ | បន្ទាប់
ID: 636853211660942512
ទៅកាន់ទំព័រ៖