ព្រះត្រៃបិដក ភាគ ៤១
ដើម្បីអនុគ្រោះព្រហ្មចរិយធម៌ អាត្មាអញ នឹងកំចាត់បង់ នូវវេទនាចាស់ផង មិនឲ្យវេទនាថ្មីកើតឡើងបានផង ការប្រព្រឹត្តិទៅ នៃឥរិយាបថ ៤ ក្ដី ការមិនមានទោសគឺមិនខ្ជិលច្រអូសក្ដី ការនៅជាសុខក្ដី នឹងមានដល់អាត្មាអញ ដោយប្រការដូច្នោះ។ ម្នាលភិក្ខុទាំងឡាយ យ៉ាងនេះឯង ឈ្មោះថា ភិក្ខុជាអ្នកដឹងប្រមាណ ក្នុងភោជន។ ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុជាអ្នកប្រកបរឿយៗនូវការភ្ញាក់រលឹក តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ រមែងធ្វើចិត្តឲ្យស្អាត ចាកអាវរណីយធម៌ (ធម៌ជាគ្រឿងរារាំង) ដោយការចង្រ្កម ដោយការអង្គុយ អស់១ថ្ងៃ រមែងធ្វើចិត្តឲ្យស្អាត ចាកអាវរណីយធម៌ ដោយការចង្រ្កម ដោយការអង្គុយ អស់បឋមយាមនៃរាត្រី សម្រេចនូវសីហសេយ្យាសន៍ ផ្អៀងទៅខាងស្ដាំ អស់មជ្ឈិមយាមនៃរាត្រី តម្រួតជើងលើជើង ប្រកបដោយសតិសម្បជញ្ញៈ ធ្វើទុកក្នុងចិត្ត នូវសេចក្ដីសំគាល់ថា នឹងក្រោក
ID: 636853059058544154
ទៅកាន់ទំព័រ៖