ព្រះត្រៃបិដក ភាគ ៤១
[៨៦] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងកូដាគារសាលា នាព្រៃមហាវន ជិតក្រុងវេសាលី។ គ្រានោះ វជ្ជិបុត្តកភិក្ខុ មួយរូប ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះវជ្ជិបុត្តកភិក្ខុនោះ អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន សិក្ខាបទ ១៥០ ដែលសម្រេចហើយនេះ មកកាន់ឧទ្ទេស រាល់កន្លះខែ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គមិនអាចនឹងសិក្សា ក្នុងសិក្ខាបទទាំងនុ៎ះបានទេ។ ម្នាលភិក្ខុ ចុះអ្នកអាចសិក្សាក្នុងសិក្ខា៣ គឺ អធិសីលសិក្ខា ១ អធិចិត្តសិក្ខា ១ អធិប្បញ្ញាសិក្ខា ១ បានឬទេ។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គអាចនឹងសិក្សា ក្នុងសិក្ខា៣ គឺអធិសីលសិក្ខា ១ អធិចិត្តសិក្ខា ១ អធិប្បញ្ញាសិក្ខា ១។ ម្នាលភិក្ខុ បើដូច្នោះ ក្នុងសាសនានេះ អ្នកចូរសិក្សា ក្នុងសិក្ខា៣ គឺអធិសីលសិក្ខា ១ អធិចិត្តសិក្ខា ១ អធិប្បញ្ញាសិក្ខា ១ ចុះ ម្នាលភិក្ខុ កាលណាបើអ្នក នឹងសិក្សានូវអធិសីលផង សិក្សានូវអធិចិត្តផង សិក្សានូវអធិប្បញ្ញាផង
ID: 636853212200873394
ទៅកាន់ទំព័រ៖