ព្រះត្រៃបិដក ភាគ ៤១

​កាលបើ​អ្នក​កំពុង​សិក្សា​ ​នូវ​អធិសីល​ផង​ ​សិក្សា​នូវ​អធិចិត្ត​ផង​ ​សិក្សា​នូវ​អធិប្បញ្ញា​ផង​ ​អ្នក​គង់​នឹង​បាន​លះបង់​រាគៈ​ ​លះបង់​ទោសៈ​ ​លះបង់​មោហៈ​ ​(​មិនខាន​)​ ​ព្រោះតែ​ការ​លះបង់​រាគៈ​ ​លះបង់​ទោសៈ​ ​លះបង់​មោហៈ​ ​អ្នកនោះ​ ​នឹង​មិន​ធ្វើអំពើ​ ​ដែល​ជាអកុសល​ ​ទាំង​មិន​សេព​ ​នូវ​អំពើ​ដែល​លាមក​។​ ​លុះ​សម័យ​តមក​ ​ភិក្ខុ​នោះ​ ​ក៏​សិក្សា​អធិសីល​ផង​ ​សិក្សា​អធិចិត្ត​ផង​ ​សិក្សា​អធិប្បញ្ញា​ផង​។​ ​កាល​ភិក្ខុ​នោះ​ ​កំពុង​សិក្សា​អធិសីល​ផង​ ​សិក្សា​អធិចិត្ត​ផង​ ​សិក្សា​អធិប្បញ្ញា​ផង​ ​ភិក្ខុ​នោះ​ ​ក៏បាន​លះបង់​រាគៈ​ ​លះបង់​ទោសៈ​ ​លះបង់​មោហៈ​ ​ព្រោះតែ​ការ​លះបង់​រាគៈ​ ​លះបង់​ទោសៈ​ ​លះបង់​មោហៈ​ ​ភិក្ខុ​នោះ​ ​មិនបាន​ធ្វើអំពើ​ដែល​ជាអកុសល​ ​ទាំង​មិនបាន​សេព​នូវ​អំពើ​ដែល​លាមក​ឡើយ​។​
 [​៨៧​]​ ​គ្រានោះ​ ​ភិក្ខុ​មួយ​រូប​ ​ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ក្រាប​ថ្វាយបង្គំ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ហើយ​អង្គុយ​ក្នុង​ទីសម​គួរ​។​ ​លុះ​ភិក្ខុ​នោះ​ ​អង្គុយ​ក្នុង​ទីសម​គួរ​ហើយ​
ថយ | ទំព័រទី ៣២២ | បន្ទាប់
ID: 636853212476459157
ទៅកាន់ទំព័រ៖