ព្រះត្រៃបិដក ភាគ ៤១

​ក៏​ក្រាបបង្គំទូល​សួរ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​សំដែង​ថា​ ​ភិក្ខុ​ជា​សេក្ខៈ​សេក្ខៈ​ ​ដូច្នេះ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ភិក្ខុ​ជា​សេក្ខៈ​ ​តើ​ដោយហេតុ​ដូចម្ដេច​។​ ​ម្នាល​ភិក្ខុ​ ​ព្រោះតែ​ភិក្ខុ​នៅ​សិក្សា​ ​ហេតុ​នោះ​ ​បាន​ជាត​ថា​គត​ហៅថា​ ​សេក្ខៈ​។​ ​នៅ​សិក្សា​អ្វី​។​ ​ម្នាល​ភិក្ខុ​ ​នៅ​សិក្សា​អធិសីល​ផង​ ​នៅ​សិក្សា​អធិចិត្ត​ផង​ ​នៅ​សិក្សា​អធិប្បញ្ញា​ផង​ ​ហេតុ​នោះ​បាន​ជាត​ថា​គត​ហៅថា​ ​សេក្ខៈ​។​ ​
​មគ្គញ្ញាណ​ជាបឋម​ ​ក្នុង​ការ​អស់​ទៅ​ ​នៃ​កិលេស​ ​រមែង​កើតឡើង​ ​ដល់​សេក្ខបុគ្គល​ ​នៅ​កំពុង​សិក្សា​ ​ជា​អ្នកប្រតិបត្តិ​នូវ​ផ្លូវ​ដ៏​ត្រង់​ ​អរហត្តផល​ ​តែង​កើតឡើង​ជាលំដាប់​ ​អំពី​មគ្គញ្ញាណ​ទី៤នោះ​ ​ត​ពីនោះ​ទៅ​ ​បច្ចវេក្ខណញ្ញាណ​ ​ក្នុង​ការ​អស់​ទៅ​ ​នៃ​សំយោជនៈ​ក្នុង​ភព​ ​រមែង​មានដល់​បុគ្គល​ ​ដែល​មានចិត្ត​រួច​ស្រឡះ​ហើយ​ ​ដោយ​អរហត្តផល​ ​វិមុត្តិ​ ​ជាតា​ទិ​បុគ្គល​ ​(​អ្នក​មិន​ញាប់ញ័រ​ ​ដោយ​លោកធម៌​)​ ​ថា​ ​ការ​រួច​ស្រឡះ​ ​របស់​អាត្មាអញ​ ​មិនបាន​កំរើក​ឡើយ​។​
ថយ | ទំព័រទី ៣២៣ | បន្ទាប់
ID: 636853212737094065
ទៅកាន់ទំព័រ៖