ព្រះត្រៃបិដក ភាគ ៤១

 [​៨៨​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សិក្ខាបទ​ ​១៥០​ ​ដែល​សម្រេច​ហើយ​នេះ​ ​តែង​មកកាន់​ឧទ្ទេស​ ​រាល់​កន្លះ​ខែ​ ​ដែល​ជាទី​សិក្សា​របស់​ពួក​កុលបុត្រ​ ​អ្នក​ប្រាថ្នា​នូវ​ប្រយោជន៍​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សិក្ខា​នេះ​មាន៣​ ​ដែល​ជាទី​ប្រជុំ​ចុះ​ ​របស់​សិក្ខាបទ១៥០​ ​ទាំងអស់​នុ៎ះ​។​ ​សិក្ខា៣​ ​តើ​ដូចម្ដេច​។​ ​គឺ​អធិសីល​សិក្ខា១​ ​អធិចិត្ត​សិក្ខា​ ​១​ ​អធិប្បញ្ញា​សិក្ខា​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះឯង​សិក្ខា៣​ ​ដែល​ជាទី​ប្រជុំ​ចុះ​ ​របស់​សិក្ខាបទ​ទាំងអស់​នុ៎ះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ជា​អ្នកធ្វើ​ឲ្យ​បរិបូណ៌​ ​ក្នុង​សីល​ទាំងឡាយ​ ​ធ្វើ​ល្មម​ប្រមាណ​ ​ក្នុង​សមាធិ​ ​ធ្វើ​ល្មម​ប្រមាណ​ក្នុង​បញ្ញា​ ​ភិក្ខុ​នោះ​ ​នៅ​ត្រូវ​សិក្ខាបទ​តូច​ ​និង​តូច​បន្ទាប់​(​១​)​ ​ទាំងនោះ​ខ្លះ​ ​នៅ​ចេញ​ចាក​ ​(​អាបត្តិ​)​ ​ខ្លះ​។​ ​ហេតុ​នោះ​ ​នឹង​ទៅជា​អ្វី​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​នៅតែ​មិន​ឲ្យ​ឈ្មោះថា​ ​ជា​អភព្វ​ ​ក្នុង​ការ​ត្រូវអាបត្តិ​ហើយ​ចេញ​ចាក​អាបត្តិ​នុ៎ះ​ទេ​។​ ​ពួក​សិក្ខាបទ​ណា​ ​ជា​ខាងដើម​ ​នៃ​មគ្គ​ព្រហ្មចារ្យ​ ​សមគួរ​ដល់​មគ្គ​ព្រហ្មចារ្យ​ទី៤​ ​
​(​១​)​ ​បាន​ដល់​សិក្ខាបទ​ដ៏​សេស​ទាំងឡាយ​ ​លើកលែងតែ​បារាជិក៤ចេញ​ ​ហៅថា​ ​តូច​ ​និង​តូច​បន្ទាប់​ ​គឺ​សង្ឃាទិសេស​ ​ជា​សិក្ខាបទ​តូច​ ​ថុល្លច្ច័យ​ ​តូច​បន្ទាប់​ ​ថុល្លច្ច័យ​តូច​ ​បា​ចិ​ត្តិ​យតូ​ចប​ន្ទាប់​ ​បា​ចិ​ត្តិ​យតូច​ ​បាដិទេសនីយ​ ​ទុក្កដ​ ​ទុព្ភាសិត​ ​ឈ្មោះថា​ ​តូ​ចប​ន្ទាប់ៗ​។​ ​(​អដ្ឋកថា​)​។​
ថយ | ទំព័រទី ៣២៤ | បន្ទាប់
ID: 636853213048821894
ទៅកាន់ទំព័រ៖