ព្រះត្រៃបិដក ភាគ ៤១
ភិក្ខុនោះ ជាអ្នកមានសីលជាប់មិនដាច់ផង មានសីលតាំងនៅផង សមាទានសិក្សា ក្នុងសិក្ខាបទទាំងនោះ។ ភិក្ខុនោះ នៅតែបានសោតៈ ព្រោះការអស់សំយោជនៈ ៣ មានសភាពជាអ្នកមិនបានធ្លាក់ចុះ ក្នុងបាយ ជាអ្នកទៀង មានការត្រាស់ដឹង ប្រព្រឹត្តទៅក្នុងខាងមុខ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ធ្វើឲ្យបរិបូណ៌ក្នុងសីល ធ្វើល្មមប្រមាណក្នុងសមាធិធ្វើល្មមប្រមាណក្នុងបញ្ញា ភិក្ខុនោះ នៅតែត្រូវសិក្ខាបទតូច និងតូចដោយលំដាប់ខ្លះ ចេញចាកខ្លះ។ ហេតុនោះ តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ តថាគតនៅតែមិនឲ្យឈ្មោះថា ជាអភព្វ ក្នុងការត្រូវ និងការចេញនុ៎ះទេ។ ពួកសិក្ខាបទណា ជាខាងដើមនៃមគ្គព្រហ្មចារ្យ សមគួរដល់មគ្គព្រហ្មចារ្យ ឲ្យតែភិក្ខុនោះ មានសីលខ្ជាប់ខ្ជួនផង មានសីលស្ថិតស្ថេរផង សមាទានសិក្សា ក្នុងសិក្ខាបទទាំងនោះ។ ភិក្ខុនោះ នៅតែបានជាសកទាគាមី ព្រោះអស់សញ្ញោជនៈ៣ ព្រោះតែស្រាលស្កើងរាគៈ ទោសៈ មោហៈ មកកាន់លោកនេះម្ដងទៀត ក៏ធ្វើនូវទីបំផុតទុក្ខ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុក្នុងសាសនានេះ ធ្វើឲ្យបរិបូណ៌ក្នុងសីល ធ្វើឲ្យបរិបូណ៌ក្នុងសមាធិ
ID: 636853213288155583
ទៅកាន់ទំព័រ៖