ព្រះត្រៃបិដក ភាគ ៤១

​ធ្វើ​ល្មម​ប្រមាណ​ ​ក្នុង​បញ្ញា​ ​ភិក្ខុ​នោះ​ ​នៅតែ​ត្រូវ​សិក្ខាបទ​តូច​ ​និង​តូច​បន្ទាប់​នោះ​ខ្លះ​ ​ចេញ​ចាក​ខ្លះ​។​ ​ហេតុ​នោះ​ ​តើ​ដូចម្ដេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​នៅតែ​មិន​ឲ្យ​ឈ្មោះថា​ ​ជា​ ​អភព្វ​ ​ព្រោះ​ការ​ត្រូវ​ ​និង​ការ​ចេញ​ចាក​នុ៎ះ​ទេ​។​ ​ពួក​សិក្ខាបទ​ណា​ ​ជា​ខាងដើម​នៃ​មគ្គ​ព្រហ្មចារ្យ​ ​សមគួរ​ដល់​មគ្គ​ព្រហ្មចារ្យ​ ​ភិក្ខុ​នោះ​ ​មាន​សីល​ខ្ជាប់ខ្ជួន​ផង​ ​មាន​សីល​ស្ថិតស្ថេរ​ផង​ ​សមាទាន​សិក្សា​ ​ក្នុង​សិក្ខាបទ​ទាំងនោះ​។​ ​ភិក្ខុ​នោះ​ ​ជា​ឱប​បា​តិកៈ​ ​ព្រោះ​អស់​សំយោជនៈ​ ​ជា​ចំណែកខាង​ក្រោម​ ​៥​ ​បរិនិព្វាន​ ​ក្នុង​ស្ថាន​សុទ្ធាវាស​នោះ​ ​ទៀងតែ​មិន​ត្រឡប់​មក​ពី​លោក​នោះ​វិញ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយទៀត​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ធ្វើឲ្យ​បរិបូណ៌​ក្នុង​សីល​ ​ធ្វើឲ្យ​បរិបូណ៌​ ​ក្នុង​សមាធិ​ ​ធ្វើឲ្យ​បរិបូណ៌​ក្នុង​បញ្ញា​ ​ភិក្ខុ​នោះ​ ​នៅតែ​ត្រូវ​សិក្ខាបទ​តូច​ ​និង​តូច​បន្ទាប់​នោះ​ខ្លះ​ ​ចេញ​ចាក​ខ្លះ​។​ ​ហេតុ​នោះ​ ​តើ​ដូចម្ដេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​នៅតែ​មិនទាន់​ឲ្យ​ឈ្មោះថា​ ​ជា​ ​អភព្វ​ ​ព្រោះ​ការ​ត្រូវ​ ​និង​ការ​ចេញ​ចាក​នុ៎ះ​ទេ​។​ ​ពួក​សិក្ខាបទ​ណា​ ​ជា​ខាងដើម​នៃ​មគ្គ​ព្រហ្មចារ្យ​ ​
ថយ | ទំព័រទី ៣២៦ | បន្ទាប់
ID: 636853213497907581
ទៅកាន់ទំព័រ៖