ព្រះត្រៃបិដក ភាគ ៤១

សមគួរ​ដល់​មគ្គ​ព្រហ្មចារ្យ​ ​ភិក្ខុ​នោះ​ ​មាន​សីល​ខ្ជាប់ខ្ជួន​ផង​ ​មាន​សីល​ស្ថិតស្ថេរ​ផង​ ​សមាទាន​ ​សិក្សា​ក្នុង​សិក្ខាបទ​ទាំងនោះ​។​ ​ភិក្ខុ​នោះ​ ​នៅតែ​ធ្វើឲ្យ​ជាក់ច្បាស់​ ​នូវ​ចេ​តោ​វិមុត្តិ​ ​និង​បញ្ញា​វិមុត្តិ​ ​មិន​មាន​អាសវៈ​ ​ព្រោះ​អស់​អាសវៈ​ទាំងឡាយ​ ​ដោយ​ប្រាជ្ញា​ដ៏​ក្រៃលែង​ខ្លួនឯង​ ​ក្នុង​បច្ចុប្បន្ន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ជា​អ្នកធ្វើ​បាន​ដោយអន្លើ​ ​រមែង​សម្រេចមគ្គផល​ ​ដោយអន្លើ​(​១​)​ ​បុគ្គល​ជា​អ្នកធ្វើ​ឲ្យ​បរិបូណ៌​ ​រមែង​សម្រេចមគ្គផល​បរិបូណ៌​(​២​)​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​នៅតែ​សំដែង​ថា​ ​សិក្ខាបទ​ទាំងឡាយ​ ​មិនមែន​ឥតអំពើ​ឡើយ​។​
 ​[​៨៩​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សិក្ខាបទ​ ​១៥០​ ​ដែល​សម្រេច​ហើយ​នេះ​ ​តែង​មកកាន់​ឧទ្ទេស​ ​រាល់​កន្លះ​ខែ​ ​ដែល​ជាទី​សិក្សា​ ​របស់​ពួក​កុលបុត្រ​ ​អ្នក​ប្រាថ្នា​នូវ​ប្រយោជន៍​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សិក្ខា​នេះ​ ​មាន៣​ ​ដែល​ជាទី​ប្រជុំ​ចុះ​ ​របស់​សិក្ខាបទ​ទាំងអស់​នុ៎ះ​។​ ​សិក្ខា៣​ ​តើ​អ្វីខ្លះ​។​ ​គឺ​អធិសីល​សិក្ខា​ ​១​ ​អធិចិត្ត​សិក្ខា​ ​១​ ​អធិប្បញ្ញា​សិក្ខា​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះឯង​សិក្ខា៣​ ​
​(​១​)​ ​បាន​ដល់​សោតាបន្ន​បុគ្គល​ ​សកទាគាមិ​បុគ្គល​ ​និង​អនាគាមិ​បុគ្គល​។​ ​(​២​)​ ​បាន​ដល់​ព្រះអរហន្ត​។​ ​អដ្ឋកថា​។​
ថយ | ទំព័រទី ៣២៧ | បន្ទាប់
ID: 636853213834976860
ទៅកាន់ទំព័រ៖