ព្រះត្រៃបិដក ភាគ ៤១
ដែលជាទីប្រជុំចុះ នៃសិក្ខាបទទាំងអស់នុ៎ះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកធ្វើឲ្យបរិបូណ៌ក្នុងសីល ធ្វើល្មមប្រមាណក្នុងសមាធិ ភិក្ខុនោះ នៅតែត្រូវសិក្ខាបទតូច និងតូចបន្ទាប់នោះខ្លះ ចេញចាកខ្លះ។ ហេតុនោះ តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ តថាគតមិនទាន់ឲ្យឈ្មោះថា ជា អភព្វក្នុងហេតុនុ៎ះទេ។ ពួកសិក្ខាបទណា ជាខាងដើមនៃមគ្គព្រហ្មចារ្យ សមគួរដល់មគ្គព្រហ្មចារ្យ ឲ្យតែភិក្ខុនោះ មានសីលទៀងទាត់ ស្ថិតស្ថេរ សមាទានសិក្សា ក្នុងសិក្ខាបទទាំងនេះ។ ភិក្ខុនោះគង់បានជាសត្តក្ខត្តុបរមៈ ព្រោះការអស់រលីង នៃសញ្ញោជនៈ៣ ត្រេចរង្គាត់ អន្ទោលទៅក្នុងទេវលោក និងមនុស្សលោក យ៉ាងច្រើនត្រឹម ៧ ជាតិ ក៏ធ្វើនូវទីបំផុតទុក្ខបាន។ ភិក្ខុនោះ ជា កោលង្កោលៈ ព្រោះអស់សញ្ញោជនៈ ៣ ត្រេចរង្គាត់ អន្ទោលទៅកាន់ត្រកូល២ ឬ
(១) ៣ ក៏ធ្វើនូវទីបំផុតទុក្ខបាន។
(១) កំណត់យកតាំងអំពី២ជាតិ ទៅដល់៦ជាតិ។ អដ្ឋកថា។
ID: 636853214108142484
ទៅកាន់ទំព័រ៖