ព្រះត្រៃបិដក ភាគ ៤១

​ភិក្ខុ​នោះ​ ​ជាឯក​ពី​ជី​ ​ព្រោះ​អស់​សញ្ញោជនៈ​ ​៣​ ​កើត​ក្នុង​ភព​ជា​របស់​មនុស្ស​តែម្ដង​ប៉ុណ្ណោះ​ ​ក៏​ធ្វើ​នូវ​ទីបំផុត​ទុក្ខ​បាន​។​ ​ភិក្ខុ​នោះ​ ​ជាស​ក​ទា​គាមី​ ​ព្រោះ​អស់​សំយោជនៈ៣​ ​ព្រោះ​ស្រាលស្ដើង​រាគៈ​ ​ទោសៈ​ ​មោហៈ​ ​មកកាន់​លោក​នេះ​ ​តែម្ដង​ទៀត​ ​ក៏​ធ្វើ​នូវ​ទីបំផុត​ទុក្ខ​បាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយទៀត​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ធ្វើឲ្យ​បរិបូណ៌​ក្នុង​សីល​ ​ធ្វើឲ្យ​បរិបូណ៌​ក្នុង​សមាធិ​ ​ធ្វើ​ល្មម​ប្រមាណ​ ​ក្នុង​សញ្ញា​ ​ភិក្ខុ​នោះ​ ​នៅ​ត្រូវ​បរិ​ក្ខា​បទ​តូច​ ​និង​តូច​បន្ទាប់​ខ្លះ​ ​ចេញ​ចាក​ខ្លះ​។​ ​ហេតុ​នោះ​ ​តើ​ដូចម្ដេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​មិនទាន់​ឲ្យ​ឈ្មោះថា​ ​ជា​ ​អភព្វ​ ​ក្នុង​ហេតុ​នុ៎ះ​ទេ​។​ ​ពួក​សិក្ខាបទ​ណា​ ​ជា​ខាងដើម​នៃ​មគ្គ​ព្រហ្មចារ្យ​ ​សមគួរ​ដល់​មគ្គ​ព្រហ្មចារ្យ​ ​ភិក្ខុ​នោះ​ ​មាន​សីល​ទៀងទាត់​ ​ស្ថិតស្ថេរ​ ​សមាទាន​ ​សិក្សា​ក្នុង​សិក្ខាបទ​ទាំងនោះ​។​ ​ភិក្ខុ​នោះ​ ​ជា​ឧទ្ធំ​សោត​អកនិដ្ឋ​គាមី​ ​ព្រោះ​អស់​សញ្ញោជនៈ​ ​ជា​ចំណែកខាង​ក្រោម​ ​៥​។​
ថយ | ទំព័រទី ៣២៩ | បន្ទាប់
ID: 636853214311924140
ទៅកាន់ទំព័រ៖