ព្រះត្រៃបិដក ភាគ ៤១
ម្នាលភិក្ខុទាំងឡាយ បុគ្គលអ្នកធ្វើបានដោយអន្លើ រមែងញុំាងមគ្គផលដោយអន្លើ ឲ្យសម្រេច បុគ្គលអ្នកធ្វើឲ្យបរិបូណ៌ រមែងញុំាងមគ្គផល ឲ្យសម្រេចបានបរិបូណ៌ ដោយប្រការដូច្នេះឯង ម្នាលភិក្ខុទាំងឡាយ តថាគតនៅតែសំដែងថា សិក្ខាបទ ទាំងឡាយ មិនមែនឥតអំពើទេ។
[៩០] ម្នាលភិក្ខុទាំងឡាយ សិក្ខាបទ ១៥០ ដែលសម្រេចហើយនេះ មកកាន់ឧទ្ទេស រាល់កន្លះខែ ដែលជាទីសិក្សា របស់កុលបុត្រ អ្នកប្រាថ្នាប្រយោជន៍។ ម្នាលភិក្ខុទាំងឡាយ សិក្ខានេះ មាន៣ ដែលជាទីប្រជុំ របស់សិក្ខាបទទាំងអស់នុ៎ះ។ សិក្ខា៣ តើដូចម្ដេចខ្លះ។ គឺអធិសីលសិក្ខា ១ អធិចិត្តសិក្ខា ១ អធិប្បញ្ញាសិក្ខា ១។ ម្នាលភិក្ខុទាំងឡាយ នេះឯងសិក្ខា៣ ដែលជាទីប្រជុំ នៃសិក្ខាបទទាំងអស់នុ៎ះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ធ្វើឲ្យបរិបូណ៌ក្នុងសីល ធ្វើឲ្យបរិបូណ៌ក្នុងសមាធិ ធ្វើឲ្យបរិបូណ៌ក្នុងបញ្ញា ភិក្ខុនោះ នៅតែត្រូវសិក្ខាបទតូច និងតូចបន្ទាប់ទាំងនោះខ្លះ ចេញចាកខ្លះ។ ហេតុនោះ តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ តថាគតមិនទាន់ឲ្យឈ្មោះថា ជាអភព្វ ក្នុងហេតុនុ៎ះទេ។ ពួកសិក្ខាបទណា ជាខាងដើម នៃមគ្គព្រហ្មចារ្យ
ID: 636853214909598325
ទៅកាន់ទំព័រ៖