ព្រះត្រៃបិដក ភាគ ៤១
សមគួរដល់មគ្គព្រហ្មចារ្យ ឲ្យតែភិក្ខុមានសីលខ្ជាប់ខ្ជួន មានសីលស្ថិតស្ថេរ សមាទាន សិក្សាក្នុងសិក្ខាបទទាំងនោះ។ ភិក្ខុនោះ គង់ធ្វើឲ្យជាក់ច្បាស់ នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់អាសវៈទាំងឡាយ ដោយប្រាជ្ញាដ៏ក្រៃលែងខ្លួនឯង ក្នុងបច្ចុប្បន្ន។ ទោះបីមិនទាន់សម្រេច មិនទាន់ចាក់ធ្លុះ នូវអរហត្តផលនោះទេ គង់បានសម្រេចភាពជាអន្តរាបរិនិព្វាយី ព្រោះអស់សញ្ញោជនៈ ជាចំណែកខាងក្រោម ៥។ បើទុកជាមិនទាន់សម្រេច មិនទាន់ចាក់ធ្លុះ នូវអន្តរាបរិនិព្វាយីនោះទេ គង់បានសម្រេចភាពជាឧបហច្ចបរិនិព្វាយី ព្រោះអស់សញ្ញោជនៈ ជាចំណែកខាងក្រោម ៥។ ឬថា បើ មិនទាន់សម្រេច មិនទាន់ចាក់ធ្លុះ នូវឧបហច្ចបរិនិព្វាយីនោះទេ គង់បានសម្រេចភាពជាអសង្ខារបរិនិព្វាយី ព្រោះអស់សញ្ញោជនៈ ជាចំណែកខាងក្រោម ៥។ ពុំនោះសោត បើមិនទាន់សម្រេច មិនទាន់ចាក់ធ្លុះ នូវអសង្ខារបរិនិព្វាយីនោះទេ គង់បានសម្រេច ភាពជាសសង្ខារបរិនិព្វាយី ព្រោះអស់សញ្ញោជនៈ ជាចំណែកខាងក្រោម៥។ ទោះបីមិនទាន់សម្រេច មិនទាន់ចាក់ធ្លុះ នូវសសង្ខារបរិនិព្វាយីនោះទេ គង់បានសម្រេច ភាពជាឧទ្ធំសោតអកនិដ្ឋគាមី ព្រោះអស់សញ្ញោជនៈ ជាចំណែកខាងក្រោម៥។
ID: 636853215107839663
ទៅកាន់ទំព័រ៖