ព្រះត្រៃបិដក ភាគ ៤១

បុគ្គល​ ​(​សិក្សា​ក្នុង​សិក្ខា​ ​៣​)​ ​ក្នុង​កាលមុន​ ​យ៉ាងណា​ ​ក្នុង​កាល​ក្រោយ​ ​ក៏​យ៉ាងនោះ​ ​ក្រោយ​យ៉ាងណា​ ​មុន​ក៏​យ៉ាងនោះ​ ​(​ឃើញ​)​ ​កាយ​ខាងក្រោម​ ​(​ដោយអំណាច​នៃ​អសុភ​)​ ​យ៉ាងណា​ ​ឃើញ​កាយ​ខាងលើ​ ​ក៏​យ៉ាងនោះ​ ​កាយ​ខាងលើ​ ​យ៉ាងណា​ ​ខាងក្រោម​ក៏​យ៉ាងនោះ​ ​(​សិក្សា​ក្នុង​សិក្ខា៣​)​ ​ក្នុង​វេលា​ថ្ងៃ​យ៉ាងណា​ ​ក្នុង​វេលា​យប់​ ​ក៏​យ៉ាងនោះ​ ​ក្នុង​វេលា​យប់​យ៉ាងណា​ ​ក្នុង​វេលា​ថ្ងៃ​ ​ក៏​យ៉ាងនោះ​ដែរ​ ​គប្បី​គ្រប​សង្កត់​ ​(​នូវ​អារម្មណ៍​ទាំងឡាយ​)​ ​គ្រប់ទិស​ ​ដោយ​អប្បមាណ​សមាធិ​ ​គឺ​សមាធិ​ប្រកបដោយ​អរហត្តមគ្គ​។​ ​ពួក​ព្រះ​អរិយៈ​ ​តែង​សរសើរ​បុគ្គល​ជា​សេក្ខៈ​ ​អ្នកប្រតិបត្តិ​ ​ថា​ជា​អ្នកមាន​សេចក្ដី​ប្រព្រឹត្តិ​ដ៏​បរិសុទ្ធ​ ​សរសើរ​បុគ្គល​អ្នក​ត្រាស់​ដឹង​អរិយសច្ច​ ​៤​ ​ក្នុង​លោក​នេះ​ ​ថា​ជា​អ្នកមាន​ប្រាជ្ញា​ ​ដល់​នូវ​ទីបំផុត​ ​នៃ​សេចក្ដី​ប្រតិបត្តិ​។​ ​ការ​រួច​ស្រឡះ​ ​នៃ​ចិត្ត​របស់​បុគ្គល​ ​ដែល​មាន​សេចក្ដី​រួច​ស្រឡះ​ព្រោះ​អស់​តណ្ហា​ ​ដោយ​សេចក្ដី​រលត់វិញ្ញាណ​ ​ដូចជា​ការ​រលត់​ទៅ​ ​នៃ​ប្រទីប​ជា​គ្រឿង​បំភ្លឺ​។​
ថយ | ទំព័រទី ៣៣៦ | បន្ទាប់
ID: 636853215871803360
ទៅកាន់ទំព័រ៖