ព្រះត្រៃបិដក ភាគ ៤១

​បានឮ​ថា​ ​ក្នុង​ទីនោះ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​លើ​ភ្នំ​គិជ្ឈកូដ​ ​ទៀប​ក្រុង​រាជគ្រឹះ​។​ ​កាលដែល​ព្រះមានព្រះភាគ​ ​ទ្រង់​សេ្ដច​ចេញទៅ​ ​មិនយូរ​ប៉ុន្មាន​ ​ភិក្ខុ​កស្សប​គោត្រ​ ​មាន​សេចក្ដី​ក្ដៅក្រហាយ​ ​ស្ដាយក្រោយ​ថា​ ​មិនជា​លាភ​របស់​អាត្មាអញ​ ​អាត្មាអញ​ឈ្មោះថា​ ​ឥត​លាភ​ ​អាត្មាអញ​ ​ឈ្មោះថា​បាន​ទាស់​ហើយ​ ​អាត្មាអញ​ ​មិនមែន​បាន​ស្រួល​ទេ​ ​ព្រោះថា​ ​កាលដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ពន្យល់​ពួក​ភិក្ខុ​ ​ឲ្យ​ឃើញច្បាស់​ ​ឲ្យ​កាន់​តាម​ ​ឲ្យ​អាចហាន​ ​ឲ្យ​រីករាយ​ ​ដោយ​ធម្មី​កថា​ ​ដ៏​ប្រកបដោយ​សិក្ខាបទ​ហើយ​ ​អាត្មាអញ​ ​មាន​សេចក្ដី​មិន​អត់ទ្រាំ​ ​មិន​ត្រេកអរ​ថា​ ​សមណៈ​នេះ​ ​ដូចជា​ដុសខាត់​ជ្រុល​ពេក​ ​បើ​ដូច្នោះ​ ​គួរតែ​អាត្មាអញ​ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ត្រូវ​សំដែង​ទោស​ ​តាម​ ​ទោស​ ​ក្នុង​សំណាក់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​លំដាប់នោះ​ ​ភិក្ខុ​កស្សប​គោត្រ​ ​រៀប​ទុកដាក់​សេនាសនៈ​ហើយ​ ​ក៏​ប្រដាប់​បាត្រ​ ​និង​ចីវរ​ ​រួច​ចេញទៅ​កាន់​ក្រុង​រាជគ្រឹះ​ ​បាន​ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ឯ​ភ្នំ​គិជ្ឈកូដ​ ​ទៀប​ក្រុង​រាជគ្រឹះ​នោះ​ ​ដោយលំដាប់​ ​លុះ​ចូល​ទៅ​ហើយ​ ​ក៏​ក្រាប​ថ្វាយបង្គំ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ហើយ​អង្គុយ​ក្នុង​ទីសម​គួរ​។​ ​លុះ​ភិក្ខុ​កស្សប​គោត្រ​ ​អង្គុយ​ក្នុង​ទីសម​គួរ​ហើយ​ ​
ថយ | ទំព័រទី ៣៣៨ | បន្ទាប់
ID: 636853216229113797
ទៅកាន់ទំព័រ៖