ព្រះត្រៃបិដក ភាគ ៤១

​ក៏​ក្រាបបង្គំទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​សម័យមួយ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​គង់​ក្នុង​បង្ក​ធា​និគម​ ​របស់​ដែន​កោសល​។​ ​ក្នុង​ទីនោះ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ពន្យល់​ពួក​ភិក្ខុ​ ​ឲ្យ​ឃើញច្បាស់​ ​ឲ្យ​កាន់​តាម​ ​ឲ្យ​អាចហាន​ ​ឲ្យ​រីករាយ​ ​ដោយ​ធម្មី​កថា​ ​ដ៏​ប្រកបដោយ​សិក្ខាបទ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​កាលដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ពន្យល់​ពួក​ភិក្ខុ​ ​ឲ្យ​ឃើញច្បាស់​ ​ឲ្យ​កាន់​តាម​ ​ឲ្យ​អាចហាន​ ​ឲ្យ​រីករាយ​ ​ដោយ​ធម្មី​កថា​ ​ដ៏​ប្រកបដោយ​សិក្ខាបទ​ ​ខ្ញុំ​ព្រះអង្គ​អ្នកមាន​សេចក្ដី​មិន​អត់ទ្រាំ​ ​មិន​ត្រេកអរ​ថា​ ​សមណៈ​នេះ​ ​ដូចជា​ដុសខាត់​ជ្រុល​ពេក​ ​គ្រានោះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​គង់នៅ​ក្នុង​បង្ក​ធា​និគម​ ​តាម​សមគួរ​ ​ដល់​ពុទ្ធ​អាធ្យាស្រ័យ​ហើយ​ ​ទ្រង់​ត្រេច​ចារិក​ ​មកកាន់​ក្រុង​រាជគ្រឹះ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​កាលដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​សេ្ដច​ចេញ​មក​ ​មិនយូរ​ប៉ុន្មាន​ ​ខ្ញុំ​ព្រះអង្គ​ ​កើត​សេចក្ដី​ក្ដៅក្រហាយ​ ​ស្ដាយក្រោយ​ថា​ ​មិនជា​លាភ​
ថយ | ទំព័រទី ៣៣៩ | បន្ទាប់
ID: 636853216411504229
ទៅកាន់ទំព័រ៖