ព្រះត្រៃបិដក ភាគ ៤១
            
        
        
            
            
                
                គឺ កាយសុចរិត ១ វចីសុចរិត ១ មនោសុចរិត ១។ ម្នាលភិក្ខុទាំងឡាយ ធម៌ ៣នេះឯង មិនប្រព្រឹត្តទៅ ដើម្បីបៀតបៀនខ្លួនឯងផង មិនប្រព្រឹត្តទៅ ដើម្បីបៀតបៀនបុគ្គលដទៃផង មិនប្រព្រឹត្តទៅ ដើម្បីបៀតបៀនបុគ្គលទាំង ២ផង។ 
 [១៨] ម្នាលភិក្ខុទាំងឡាយ បើពួកបរិព្វាជក ជាអន្យតិរ្ថិយ សួរអ្នកទាំងឡាយ យ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ព្រះសមណគោតម ប្រព្រឹត្តព្រហ្មចរិយធម៌ ដើម្បីទៅកើតក្នុងទេវលោកឬ។ ម្នាលភិក្ខុទាំងឡាយ បើបរិព្វាជកជាអន្យតិរ្ថិយ សួរយ៉ាងនេះ អ្នកទាំងឡាយ ជិនឆ្អន់ ធុញទ្រាន់ ខ្ពើមរអើម ដែរឬ។ ព្រះករុណា ព្រះអង្គ។ ម្នាលភិក្ខុទាំងឡាយ បានឮថា អ្នកទាំងឡាយ ជិនឆ្អន់ ធុញទ្រាន់ ខ្ពើមរអើម អាយុទិព្វ សម្បុរទិព្វ សេចក្ដីសុខទិព្វ យសទិព្វ ជិនឆ្អន់ ធុញទ្រាន់ ខ្ពើមរអើម ភាពជាអធិបតីជាទិព្វ ដោយប្រការដូច្នេះហើយ។ ម្នាលភិក្ខុទាំងឡាយ បើម្ល៉ោះទៅហើយ អ្នកទាំងឡាយ គប្បីជិនឆ្អន់ ធុញទ្រាន់ ខ្ពើមរអើម នឹងកាយទុច្ចរិត នឹងវចីទុច្ចរិត… គប្បីជិនឆ្អន់ ធុញទ្រាន់ ខ្ពើមរអើមនឹងមនោទុច្ចរិត។ 
            
            
         
        
            
                ID: 636853059664568817 
                
            
            
                ទៅកាន់ទំព័រ៖