ព្រះត្រៃបិដក ភាគ ៤១

​របស់​អាត្មាអញ​ហើយ​ ​អាត្មាអញ​ឈ្មោះថា​ ​ឥត​លាភ​ ​អាត្មាអញ​ ​បាន​ទាស់​ហើយ​ ​អាត្មាអញ​ ​មិនមែន​បាន​ល្អ​ទេ​ ​ព្រោះថា​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ពន្យល់​ពួក​ភិក្ខុ​ ​ឲ្យ​ឃើញច្បាស់​ ​ឲ្យ​កាន់​តាម​ ​ឲ្យ​អាចហាន​ ​ឲ្យ​រីករាយ​ ​ដោយ​ធម្មី​កថា​ ​ដ៏​ប្រកបដោយ​សិក្ខាបទ​ហើយ​ ​អាត្មាអញ​ ​មាន​សេចក្ដី​មិន​អត់ទ្រាំ​ ​មិន​ត្រេកអរ​ថា​ ​សមណៈ​នេះ​ ​ដូចជា​ដុសខាត់​ជ្រុល​ពេក​ ​បើ​ដូច្នោះ​ ​គួរ​អាត្មាអញ​ ​ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ត្រូវ​សំដែង​ទោស​ ​តាម​ទោស​ក្នុង​សំណាក់​ព្រះមានព្រះភាគ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ទោស​បាន​ប្រព្រឹត្ត​កន្លង​ហើយ​ ​នូវ​ខ្ញុំ​ព្រះអង្គ​ ​ជា​មនុស្ស​ពាល​ ​យ៉ាងណា​ ​វង្វេង​យ៉ាងណា​ ​មិន​ឈ្លាសវៃ​យ៉ាងណា​ ​ព្រោះថា​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ពន្យល់​ពួក​ភិក្ខុ​ ​ឲ្យ​ឃើញច្បាស់​ ​ឲ្យ​កាន់​តាម​ ​ឲ្យ​អាចហាន​ ​ឲ្យ​រីករាយ​ ​ដោយ​ធម្មី​កថា​ ​ដ៏​ប្រកបដោយ​សិក្ខាបទ​ហើយ​ ​ខ្ញុំ​ព្រះអង្គ​ ​មាន​សេចក្ដី​មិន​អត់ទ្រាំ​ ​មិន​ត្រេកអរ​ថា​ ​សមណៈ​នេះ​ ​ដូចជា​ដុសខាត់​ជ្រុល​ពេក​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​សូម​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ទទួល​អត់ទោស​ ​តាម​ទោស​ ​ដល់​ខ្ញុំ​ព្រះអង្គ​នោះ​ ​ដើម្បី​សេចក្ដី​សង្រួម​តទៅ​។​ ​អើ​ ​កស្សបៈ​ ​ទោស​ប្រព្រឹត្ត​កន្លង​ហើយ​នូវ​អ្នក​ ​ដែល​ជា​មនុស្ស​ពាល​យ៉ាងណា​ ​
ថយ | ទំព័រទី ៣៤០ | បន្ទាប់
ID: 636853216596394804
ទៅកាន់ទំព័រ៖