ព្រះត្រៃបិដក ភាគ ៤១

​ព្រោះ​ក្រែង​ពួក​ភិក្ខុ​ដទៃ​សេពគប់​ ​ភិក្ខុ​ជា​ថេរ​នោះ​ ​ដោយ​ចូលចិត្ត​ថា​ ​ព្រះ​ជា​គ្រូ​ ​ទ្រង់​សរសើរ​ភិក្ខុ​ជា​ថេរៈ​នោះ​ ​ពួក​ភិក្ខុ​ជា​អ្នក​សេពគប់​នឹង​ភិក្ខុ​ជា​ថេរៈ​នោះ​ ​រមែង​ប្រព្រឹត្ត​តាម​ទិដ្ឋិ​ ​របស់​ភិក្ខុ​ជា​ថេរៈ​នោះ​ ​អំពើនោះ​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​មិនជា​ប្រយោជន៍​ ​ដើម្បី​សេចក្ដីទុក្ខ​ ​អស់​កាល​ដ៏​វែង​ ​ដល់​ពួក​ភិក្ខុ​ ​ដែល​ប្រព្រឹត្ត​តាម​ទិដ្ឋិ​នោះ​ ​ម្នា​លក​ស្ស​បៈ​ ​ព្រោះហេតុនោះ​ហើយ​ ​បាន​ជាត​ថា​គត​មិន​សរសើរ​ភិក្ខុ​ជា​ថេរៈ​ ​មាន​សភាព​ដូច្នេះ​។​ ​ម្នា​លក​ស្ស​បៈ​ ​បើទុកជា​ភិក្ខុ​ជា​កណ្ដាល​។​ ​បេ​។​ ​ម្នា​លក​ស្ស​បៈ​ ​បើទុកជា​ភិក្ខុ​ខ្ចី​ ​តែ​មិន​ចូលចិត្ត​នឹង​ការសិក្សា​ ​មិន​សរសើរគុណ​ ​នៃ​កិរិយា​សមាទាន​ ​នូវ​ការសិក្សា​ ​មិន​បបួល​ពួក​ភិក្ខុ​ដទៃ​ ​ដែល​មិន​ចូលចិត្ត​នឹង​ការសិក្សា​នោះ​ ​ឲ្យ​សិក្សា​ ​មិន​សរសើរគុណ​ ​របស់​ពួក​ភិក្ខុ​ដទៃ​ ​ដែល​ចូលចិត្ត​នឹង​ការសិក្សា​ ​ឲ្យ​ទៀង​ពិត​ ​តាមកាល​គួរ​ ​ម្នា​លក​ស្ស​បៈ​ ​តថាគត​មិន​សរសើរ​ភិក្ខុ​ខ្ចី​បែប​នោះ​ទេ​។​ ​ដំណើរ​នោះ​ ​ព្រោះ​ហេតុអ្វី​។​ ​ព្រោះថា​ ​ពួក​ភិក្ខុ​ដទៃ​សេពគប់​ពួក​ភិក្ខុ​ខ្ចី​នោះ​ ​ដោយ​គិតថា​ ​ព្រះ​ជា​គ្រូ​ ​ទ្រង់​សរសើរគុណ​ភិក្ខុ​នោះ
ថយ | ទំព័រទី ៣៤២ | បន្ទាប់
ID: 636853216951595120
ទៅកាន់ទំព័រ៖