ព្រះត្រៃបិដក ភាគ ៤១

​ម្នា​លក​ស្ស​បៈ​ ​បើ​ភិក្ខុ​ជា​កណ្ដាល​។​ ​បេ​។​ ​ម្នា​លក​ស្ស​បៈ​ ​បើ​ភិក្ខុ​ខ្ចី​ ​ជា​អ្នកមាន​ប្រាថ្នា​នូវ​ការសិក្សា​ ​ជា​អ្នក​សរសើរគុណ​ ​នៃ​កិរិយា​សមាទាន​ ​នូវ​ការសិក្សា​ ​បបួល​ពួក​ភិក្ខុ​ដទៃ​ ​ដែល​មិន​មានប្រាថ្នា​ ​នូវ​ការសិក្សា​នោះ​ ​ឲ្យ​សិក្សា​ផង​ ​សរសើរគុណ​របស់​ភិក្ខុ​ដទៃ​ ​ដែល​ប្រាថ្នា​ការសិក្សា​ពិតមែន​ ​តាមកាល​ដ៏​គួរ​ផង​ ​ម្នា​លក​ស្ស​បៈ​ ​តថាគត​សរសើរគុណ​ ​របស់​ភិក្ខុ​ខ្ចី​ ​មាន​សភាព​ដូច្នេះ​។​ ​ដំណើរ​នោះ​ ​ព្រោះ​ហេតុអ្វី​។​ ​ព្រោះ​ពួក​ភិក្ខុ​ដទៃ​ ​សេពគប់​នឹង​ភិក្ខុ​ខ្ចី​នោះ​ ​ដោយ​គិតថា​ ​ព្រះ​ជា​គ្រូ​ ​ទ្រង់​សរសើរគុណ​ ​របស់​ភិក្ខុ​នោះ​ ​ពួក​ភិក្ខុ​នោះ​ ​រមែង​ប្រព្រឹត្ត​តាម​ទិដ្ឋិ​ ​របស់​ភិក្ខុ​ដែល​ខ្លួន​សេពគប់​នោះ​ ​អំពើ​របស់​ពួក​ភិក្ខុ​ ​ដែល​ប្រព្រឹត្ត​តាម​ទិដ្ឋិ​ ​របស់​ពួក​ភិក្ខុ​ខ្ចី​នោះ​ ​រមែង​ប្រព្រឹត្តទៅ​ ​ដើម្បី​ជា​ប្រយោជន៍​ ​ដើម្បី​សេចក្ដីសុខ​ ​អស់​កាល​ដ៏​វែង​ ​ម្នា​លក​ស្ស​បៈ​ ​ព្រោះហេតុនោះ​ ​ទើប​តថាគត​ ​សរសើរគុណ​ ​របស់​ភិក្ខុ​ខ្ចី​ ​មាន​សភាព​ដូច្នេះ​។​ ​

​ចប់​ ​សមណ​វគ្គ​ ​ទី៤​។​

ថយ | ទំព័រទី ៣៤៤ | បន្ទាប់
ID: 636853217316375984
ទៅកាន់ទំព័រ៖